សារព័ត៌មានរដ្ឋ​របស់​​ចិន ចុះផ្សាយ​​​ពី​ការ​​សម្ពោធអគារ​ទីស្តីការ​​ក្រសួង​ការពារ​ជាតិ​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សារព័ត៌មាន Xinhuanet ​ផ្សាយ​ជា​ភាសា​អង់គ្លេស​របស់​ចិន​ បាន​ចុះផ្សាយ​ពី​ការ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពាជាតិ​កម្ពុជា​ដែល​បាន​ចំណាយ​ថវិកា​សាងសង់​ជាង ៣០ លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ការ​ចុះផ្សាយ​សារព័ត៌មាន​របស់​រដ្ឋ​ចិន​នេះ​ដោយ​ស្រង់​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ការសាងសង់អគារថ្មីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេស និងតម្រូវការកន្លែងធ្វើការសមរម្យនៃ​បុគ្គលិក​បម្រើ​ការងារ។

អគារ​ក្រសួង​ការពារ​ជាតិ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី​ទទួល​ការ​ផ្តល់​ជំនួយ​ពី​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​វៀតណាម។

ប្រមុខរដ្ឋាភិបាល​សម្តេ​ច​តេជោ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធក្នុងការសាងសង់អគារថ្មីរបស់ក្រសួងការពារជាតិ ទាំងរដ្ឋ និងឯកជន ក៏ដូចសាធារណៈរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

អគារ​កម្ពស់ ៦ ជាន់​មាន​មុខងារ​ប្រើប្រាស់​ច្រើន​យ៉ាង ដែល​មាន​ជា​សាល​សន្និសីទ និង​សាល​ប្រជុំ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ជាតិ​និង​អន្តរជាតិ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ជាង ១០០០ នាក់។ នៅ​លើ​ដំបូល​អគារ​មាន​​សាងសង់​កន្លែង​អាច​ឲ្យ​ឧទ្ធម្ភាគចក្រ​ចុះចត​បាន​ថែម​ទៀត​ផង។

​ក្រុមហ៊ុនរបស់​ចិន China Railway Urban Construction Group Co. Limited (CRUCG) បានទទួល​ខុសត្រូវ​លើ​ការ​សាងសង់​អគារ​ទីស្តីការ​ក្រសួង​ការពាតិ​ថ្មី​នេះ ដែល​បាន​ដំណើរការ​​ការ​សាងសង់​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៨ និង​រួចរាល់​នៅ​ខែ​តុលា​ឆ្នាំ ២០២១ និង​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅ​ព្រឹក​ថ្ងៃ ២៩ ធ្នូ​ឆ្នាំ​២០២១ ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន៕