មាន​បញ្ហា​គេង​មិន​លក់ មហាសេដ្ឋី Bill Gates ចែក​រំលែក​គន្លឹះ ២ ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់

អន្តរជាតិ

បច្ចុប្បន្ន​ ស្ទើរ​តែ​មនុស្ស​គ្រប់គ្នា​ជាពិសេស​គឺ​វ័យ​ជំទង់​តែម្ដង ដែល​មាន​បញ្ហា​ជាមួយ​ការ​គេង​មិនលក់ បណ្ដាល​ឲ្យ​គ្រប់គ្នា​ភ្នែក​ខ្មៅ​ដូច​ខ្លាឃ្មុំ​ផេនដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ប្រិយមិត្ត​មិន​ចាំបាច់​បារម្ភ​ទៀតឡើយ ព្រោះ​សម្រាប់​អត្ថបទ​មួយ​នេះ​មហាសេដ្ឋី​ Bill Gates បាន​ចែក​រំលែក​ពី​គន្លឹះ ២ យ៉ាង សម្រាប់​ជួយ​ឲ្យ​គ្រប់គ្នា​ឆាប់​គេង​លក់​ស្កប់ស្កល់។

​ប្រាប់​នៅ​ក្នុង​កម្មវិធី Reddit AMA មហាសេដ្ឋី​បច្ចេកវិទ្យា​រូបនេះ បង្ហើប​ថា រៀងរាល់​ល្ងាច​ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​ជ្រះថ្លា មុន​ចូល​សម្រាក​គឺ លោក​តែងតែ​លាង​ចាន​ឆ្នាំង​ជា​រៀងរាល់​យប់។ នេះ​បើតាម​សម្ដី​របស់​ស្ថាបនិក Microsoft និយាយ​កាលពី​ឆ្នាំ ២០១៤។

ក្រៅពី​ការ​លាងចាន​ឆ្នាំង​នេះ Bill Gates ក៏​បាន​បង្ហើប​ទៀត​ថា លោក​តែងតែ​អាន​សៀវភៅ​រយៈពេល ១ ម៉ោង​មុន​ចូល​គេង​ជា​រៀងរាល់​យប់​ ដើម្បី​ឲ្យ​អារម្មណ៍​ស្ងប់ ខណៈ​លោក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​គ្រប់គ្នា​ដឹង​ថា ស្រលាញ់​ការ​អាន​ខ្លាំង​មែនទែន។

បញ្ជាក់​ដែរ​ថា ជា​ធម្មតា​ការ​គេង​លក់​ស្កប់ស្កល់​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ជាក់ស្ដែង​វា​ក៏​អាច​ជួយ​រក្សា​សុខភាព និង​គ្រប់គ្រង​អារម្មណ៍​របស់​យើង​ម្នាក់ៗ​បាន​ល្អ​ ជាង​កង្វះ​ការ​គេង​ផង​ដែរ៕

ប្រភព: thelist