អ្នកនិពន្ធល្បីឈ្មោះម្នាក់ ក្លាយ​ជា​អនុរក្សប្រឡងបាក់ឌុប “អ្នក​ចេះ​គឺ​ជាប់”

សង្គម​ និង​សេដ្ឋកិច្ច

អ្នកនិពន្ធល្បីឈ្មោះម្នាក់​បាន​បង្ហាញការ​ចាប់អារម្មណ៍ ក្រោយបាន​ធ្វើ​ជា​អនុរក្សប្រឡងបាក់ឌុបឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយពីដំណើរការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ បាន​បញ្ចប់ អ្នកនិពន្ធល្បីឈ្មោះលោកស្រី អ៊ុច ថាវី សង្កេត​ឃើញ​បេក្ខជនចូលរួមប្រឡង​សុទ្ធតែពូកែៗ មាន​សមត្ថភាព​ហើយ​រំពឹង​នឹង​ទទួលបាន​លទ្ធផល​ល្អ។

លោកស្រីលើកឡើងថា បាក់ឌុបឆ្នាំនេះបេក្ខជននៅបន្ទប់ដែលលោក​ស្រី​ចូលធ្វើជាអនុរក្សទាំង៤បន្ទប់ ពូកែៗភាគច្រើន (សួរបន្ទប់ផ្សេងៗក៏ចឹងដែរ)។ ពួកគេធ្វើលំហាត់បានច្រើនសឹងតែគ្រប់គ្នា។ ហត់ជាងគេម៉ោងគណិតព្រោះងាកៗ <អ្នកគ្រូ! សុំក្រដាសត!> (បើអត់ងាកបែបអត់អីទេ)។ តែក៏សប្បាយចិត្តព្រោះសិស្សធ្វើបាន ដែល​នេះសបង្ហាញ​ឲ្យ​ឃើញ​ថាការរៀនតាមអនឡាញសឹងតែមួយ​ឆ្នាំនេះ ក៏ផ្តល់លទ្ធផលគាប់ប្រសើរគ្រាន់ដែរ។

លោកស្រី​សង្កេត​ឃើញ​ថា សិស្ស​ខិតខំ​ប្រឡង​រៀងៗ​ខ្លួន​ អត់មានសំណៅឯកសារក្នុងបន្ទប់ប្រលង ក៏អត់មានការចម្លងគ្នាឆ្វេចឆ្វាចដែរ។ សិស្សមានវិន័យល្អណាស់។ អាណិតតែគ្រូ Reserve ទេដែលត្រូវកាន់ស្បោងខ្មៅដើរប្រមូលប្រ៊ុយយ៉ុងតាមបន្ទប់ តែត្រូវត្រលប់ទៅវិញស្បោងទទេដដែល។

គួរបញ្ជាក់ដែរថាបើតាមការបញ្ជាក់របស់ក្រសួងអប់រំយុវជននិងកីឡា ការប្រឡងមធ្យមសិក្សាទុតិយភូមិដែល​ប្រព្រឹត្តទៅ​ត្រូវបានរៀបចំដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាលនារសៀលថ្ងៃ ទី ១៨ ខែ មករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀតនាថ្ងៃ ទី ១៩ ខែ មករា ឆ្នាំ២០២២ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា៕