អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជួបជជែកជាមួយសមាគមដើម្បីរកដំណោះស្រាយក្នុងវិស័យកសិកម្ម និងជំរុញការនាំចេញទៅក្រៅប្រទេស

ជុំវិញ​ឧកញ៉ា

វិស័យ​កសិកម្ម​ នៅ​តែ​ត្រូវ​បាន​រដ្ឋាភិបាលចាត់ទុកជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​។​ ក្នុងនោះប្រជាជន​ប្រមាណ​ជា​ ៧៦%​ នៃ​ចំនួន​ប្រជាជន​សរុប​ កំពុង​រស់នៅ​តំបន់​ជនបទ​ ខណៈ​វិស័យ​កសិកម្ម​បាន​ផ្តល់​ការងារ​ចំនួន​ ៣១,២%​ នៃ​ចំនួន​ការងារ​សរុប​ និង​បាន​ចូលរួម​ចំណែក​ ២០,៧%​ ចូល​ទៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (​ផ​.​ផ​.​ស​)​ ក្នុង​ឆ្នាំ​២០១៩​។

​ វិបត្តិ​សកល​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​-១៩​ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ រួម​ទាំង​សេដ្ឋកិច្ច​កម្ពុជា​ផងកំពុង​ដើរ​ថយក្រោយ ខណៈកម្ពុជាទើបតែបើកសង្គមសេដ្ឋកិច្ចឡើងវិញនៅខែចុងឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើង នៅព្រឹកថ្ងៃពុធ ទី២៩ធ្នូនេះ សមាគមចំនួន ៣ គឺសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សមាគមវារីវប្បករនៅកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជារួមនឹងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម (ចេក បន្លែ) ដំណាំដូងប្រេង និងកៅស៊ូ បានជួបជជែកគ្នារកធាតុចូលទៅឱ្យគណៈកម្មការទី ៣ នៃព្រឹទ្ធសភា ដើម្បីជំរុញការផលិត និងបំពេញតម្រូវការទីផ្សារក្នុងប្រទេស ក៏ដូចជានាំនាំចេញជាដើម។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា ដែលជាអ្នកដឹកនាំកិច្ចប្រជុំ​ បានឲ្យដឹងថា កិច្ចពិភាក្សានេះ ដើម្បីពិភាក្សាប្រមូលធាតុចូលសំខាន់ៗ ក្នុងន័យ​ជួយ​ជំរុញលេីវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំ ចិញ្ចឹម និងកែច្នៃ ដេីម្បី​ជួយដល់កសិករខ្នាតតូច មធ្យម និងខ្នាតធំ សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកនិងនាំចេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 7 people, people standing and indoor

សូមជម្រាបថា ​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​ ការ​វិនិយោគសាធារណៈ​ និង​ការ​វិនិយោគឯកជន​នៅ​លើ​វិស័យ​កសិកម្ម​បាន​មានការ​កើនឡើង​ ដោយសារ​មានការ​ផ្ដោត​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​ និង​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​កសិកម្ម​។​

កន្លងមកអ្នកជំនាញក្នុងវិស័យកសិកម្ម បានលើកឡើងថា ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​តិចតួច​ក្នុង​ការ​កែ​ច្នៃ​ផ​លិ​ផល​កសិកម្ម​ ផល​នេសាទ​ និង​បសុសត្វ​ ទៅ​ជា​ផលិតផល​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ ដោយហេតុ​ថា​មាន​ភាព​ខ្វះខាត​ និង​ភាពយឺត​យ៉ាវ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ទំនើបៗ​ដូច​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម​។

May be an image of 14 people and people standing

ទោះជាយ៉ាងណាក៏ដោយ ការ​ផ្ដល់​កម្ចី​ទៅ​ដល់​វិស័យ​កសិកម្ម​មានការ​កើនឡើង​ ដោយសារ​កំណើន​តម្រូវការ​នៃ​ផលិតផល​កសិកម្ម​នៅ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​-១៩​ ទោះបីជា​មានការ​ថយ​ចុះ​នៃ​កំណើន​ឥណទាន​ក្នុងស្រុក​ជា​រួម​យ៉ាងណា​ក្ដី​។​ ក្នុង​រយៈពេល​ ០៧​ ខែ​ដំបូង​នៅ​ឆ្នាំ​២០២១​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​ក្នុង​វិស័យ​កសិកម្ម​ រួម​ទាំង​ឧស្សាហកម្ម​កែ​ច្នៃ​ផលិតផល​កសិកម្ម​ មាន​ចំនួន​ ១០០​ លាន​ដុល្លារ​ កើន​ពី​ ៣៤​ លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៩​៕