ជាទូទៅ បុគ្គលិកដែលធ្វើការនៅស្ថាប័នធំៗ ជាពិសេសនៅប៉ែកបស្ចិមប្រទេសច្បាស់ជាទទួលបានប្រាក់ខែខ្ពស់ បើធៀបនឹងប្រទេសផ្សេងៗ ស្របពេលបុគ្គលដែលកាន់តំណែងធំៗរឹតតែទទួលបានប្រាក់ខែច្រើនជាងបុគ្គលិកទូទៅដូចគ្នា។
ចុះធ្លាប់ឆ្ងល់ទេថា តើប្រាក់ខែរវាងបុគ្គលិកធម្មតា និងនាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក មានភាពខុសគ្នាកម្រិតណា? អានអត្ថបទមួយនេះដល់ចប់ ចម្ងល់មួយនេះ នឹងដោះស្រាយបានជាក់ជាមិនខាន។
បើតាមការស្រាវជ្រាវពីគេហទំព័រ Lensa ដែលសិក្សាពីប្រាក់ចំណូលប្រចាំឆ្នាំរបស់ CEO នៃ ១០០ក្រុមហ៊ុនធំៗប្រចាំប្រទេស បានផ្ដល់លទ្ធផលថា ជាមធ្យមនាយកប្រតិបត្តិប្រចាំក្រុមហ៊ុនធំមួយ គឺអាចរកបាន ១,២៨ លានដុល្លារ/ឆ្នាំ ច្រើនជាងបុគ្គលិកដែលមានប្រាក់ខែមធ្យម។
ក្នុងចំណោមការប្រៀបធៀបទាំងអស់ គេសង្កេតឃើញថានាយកប្រតិបត្តិ Coca-Cola មានអតុល្យភាពប្រាក់ចំណូលប្រចាំឆ្នាំជាមួយបុគ្គលិកច្រើនជាងគេ ពោលខុសគ្នា ១,៦ លានដុល្លារកាលពីឆ្នាំ ២០២០ ដែលគិតទៅច្រើនជាងប្រាក់ប្រចាំឆ្នាំបុគ្គលិកជាមធ្យម ១៤០០៧%។
ខាងក្រោមគឺជាបញ្ជីប្រៀបធៀបប្រាក់ចំណូលប្រចាំឆ្នាំរវាង CEO និងបុគ្គលិកក្រុមហ៊ុនធំៗទាំង ១០ គិតជាភាគរយកាលពីឆ្នាំ ២០២០ នៃសហរដ្ឋអាមេរិក៖
1/ នាយកប្រតិបត្តិ Coca-Cola, James Quincey ទទួលបានប្រមាណ ១,៦ លានដុល្លារប្រចាំឆ្នាំ ខណៈបុគ្គលិកជាមធ្យមទទួលបាន ១១ ៣៤២ ដុល្លារ ខុសគ្នា ១៤ ០០៧%។
2/ នាយកប្រតិបត្តិ Starbucks, Kevin Johnson ទទួលបានប្រមាណ ១,៥៤ លានដុល្លារប្រចាំឆ្នាំ ខណៈបុគ្គលិកជាមធ្យមទទួលបាន ១២ ១១៣ ដុល្លារ ខុសគ្នា ១២ ៦១៧%។
3/ នាយកប្រតិបត្តិ Chipotle Mexican Grill, Brian Niccol ទទួលបានប្រមាណ ១,២ លានដុល្លារប្រចាំឆ្នាំ ខណៈបុគ្គលិកជាមធ្យមទទួលបាន ១៤ ១៥៥ ដុល្លារ ខុសគ្នា ៨ ៣៧៨%។
4/ នាយកប្រតិបត្តិ Viacom, Robert Bakishទទួលបានប្រមាណ ៣ លានដុល្លារប្រចាំឆ្នាំ ខណៈបុគ្គលិកជាមធ្យមទទួលបាន ៣៩ ១១០ ដុល្លារ ខុសគ្នា ៧ ៥៧១%។
5/ នាយកប្រតិបត្តិ Walmart, Doug McMillon ទទួលបានប្រមាណ ១,២៧ លានដុល្លារប្រចាំឆ្នាំ ខណៈបុគ្គលិកជាមធ្យមទទួលបាន ២០ ៩៤២ ដុល្លារ ខុសគ្នា ៥ ៩៧៤%។
6/ នាយកប្រតិបត្តិ Lowe’s Companies, Marvin Ellison ទទួលបានប្រមាណ ១,៤៥ លានដុល្លារប្រចាំឆ្នាំ ខណៈបុគ្គលិកជាមធ្យមទទួលបាន ២៤ ៥៥៤ ដុល្លារ ខុសគ្នា ៥ ៨០៥%។
7/ នាយកប្រតិបត្តិ Target, Brian Cornell ទទួលបានប្រមាណ ១,៤ លានដុល្លារប្រចាំឆ្នាំ ខណៈបុគ្គលិកជាមធ្យមទទួលបាន ២៤ ៥៣៥ ដុល្លារ ខុសគ្នា ៥ ៦០៦%។
8/ នាយកប្រតិបត្តិ Kroger, W. Rodney McMullen ទទួលបានប្រមាណ ១,៣៤ លានដុល្លារប្រចាំឆ្នាំ ខណៈបុគ្គលិកជាមធ្យមទទួលបាន ២៤ ៦១៧ ដុល្លារ ខុសគ្នា ៥ ៣៤៨%។
9/ នាយកប្រតិបត្តិ Apple, Tim Cookទទួលបានប្រមាណ ៣ លានដុល្លារប្រចាំឆ្នាំ ខណៈបុគ្គលិកជាមធ្យមទទួលបាន ៥៧ ៧៨៣ ដុល្លារ ខុសគ្នា ៥ ០៩២%។
10/ នាយកប្រតិបត្តិ Home Depot, Craig Menearទទួលបានប្រមាណ ១,៣ លានដុល្លារប្រចាំឆ្នាំ ខណៈបុគ្គលិកជាមធ្យមទទួលបាន ២៧ ៣៨៩ ដុល្លារ ខុសគ្នា ៤ ៦៤៦%។
ប្រភព: cnbc