២០ ឆ្នាំ​ចុងក្រោយ កម្រិត​ភាព​ក្រីក្រពលរដ្ឋកម្ពុជា​ថយ​ចុះពី ៥៣% មក​ត្រឹម​ជាង ៨%​នៅ​ឆ្នាំ​២០២០

សង្គម​ និង​សេដ្ឋកិច្ច

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា កម្រិតភាព​ក្រីក្រពលរដ្ឋ​កម្ពុជា​បាន​ថយមក​នៅ​ត្រឹម​ជាង ៨ ភាគរយ​ត្រឹម​ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីស្ថានភាព​ជីវភាពពលរដ្ឋ​ដែលមានជីវភាពប្រសើរ​ជាង​មុន​ក្នុង​រយៈ​ពេល ២០ ឆ្នាំ​ចុងក្រោយ​នេះ។

បើ​តាម​លោក​រដ្ឋមន្រ្តី កត្តាសុខសន្តិភាពបានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន ក្នុងនោះផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) បានកើនឡើង​ពី ២៦៩ដុល្លារអាមេរិកនៅឆ្នាំ១៩៩៨ រហូតដល់ ១.៥១៣ ដុល្លារអាមេរិកនៅដើមឆ្នាំ២០២០។

ដោយ​ឡែក​អត្រានៃភាពក្រីក្រជារួមបានធ្លាក់ចុះពី៥៣% នៅឆ្នាំ១៩៩៨ មកនៅត្រឹមកម្រិត៨,៨% ក្នុងឆ្នាំ២០២០។

ដើម្បីបង្ហាញពីកម្រិតនៃភាពរីកចម្រើន ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបកំណើនរថយន្ត និងទោចក្រយានយន្តដែលចរាចរណ៍នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្តមានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី២០ម៉ឺនគ្រឿងរហូតដល់៥,២លានគ្រឿង។

ដោយឡែកសុខុមាលភាពសាធារណៈ រវាងឆ្នាំ១៩៩៨ និងពេលបច្ចុប្បន្នវិញ អាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា (Life Expectancy) ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរគឺពី៥៦ឆ្នាំ រហូតដល់ជាង ៧០ឆ្នាំ៕