យោងទៅតាមការប្រកាសរបស់តុលាការជាន់ខ្ពស់របស់តំបន់ខ្វាងទុងកាលពីថ្ងៃសុក្របានឲ្យដឹងថា សហគ្រិន Gu Chujun គួរតែទទួលបានការសងជំងឺចិត្តប្រមាណ ៤៣០ ០០០ យន់ ឬជាង ៦៧ ០០០ ដុល្លារ សម្រាប់កំហុសដែលរដ្ឋាភិបាលបានប្រព្រឹត្តចំពោះរូបលោក។
ការសងជំងឺចិត្តនេះផងដែរគឺ រួមមាន ២៨១ ០០០ យន់សម្រាប់ការរំលោភលើសេរីភាពផ្ទាល់ខ្លួន និង ១៤៣ ០០០ យន់សម្រាប់របួសផ្លូវចិត្ត ហើយតុលាការក៏បានបញ្ជាឱ្យសងប្រាក់សំណង ៨០ ០០០ យន់ ចំពោះការផាកពិន័យ និងការទូទាត់ការប្រាក់ផងដែរ។
រំលឹកដែរថា លោក Gu អតីតប្រធានក្រុមហ៊ុន Guangdong Kelon Electrical Holdings Co ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០០៥ ពីបទក្លែងបន្លំ និងត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ នៅឆ្នាំ ២០០៨។ តែបន្ទាប់ពីមានការស៊ើបអង្កេតដិតដល់ លោកក៏ត្រូវបានដោះលែងឡើងវិញនៅខែកញ្ញា ២០១២។
ប្រភព: Globaltimes