ព្រោះតែបំណុលវណ្ឌក Evergrande បង្ខំចិត្តផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបសចិន ដែលកំពុងជាប់បំណុលវ័ណ្ឌក China Evergrande Group បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការផ្លាស់ប្តូរទីស្នាក់ការកណ្តាល នៅក្នុងទីក្រុង Shenzhen ទៅកាន់អគាររបស់ខ្លួនមួយផ្សេងទៀត នៅក្នុងទីក្រុងដដែល ដើម្បីកាត់បន្ថយការចំណាយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុន Evergrrande បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួន ពីអគារនៅ Shenzhen ទៅកាន់អគារមួយទៀត ដែលនៅក្បែទីក្រុង Guangzhou ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនខាងលើបាននិយាយថា ខ្លួនបានផ្លាស់ចេញពីអគារនៅក្នុងមជ្ឈមណ្ឌល Excellence Centre របស់ទីក្រុង Shenzhen ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនអចលនទ្រព្យមួយផ្សេងទៀត ទៅកាន់អគារដែលជាកម្មសិទ្ធរបស់ខ្លួន នៅក្នុងទីក្រុងដដែលនេះ ប៉ុន្តែយ៉ាងណាខាងក្រុមហ៊ុន មិនបានផ្តល់ព័ត៌មានលំអិតបន្ថែម ជុំវិញការរៀបចំទីតាំងថ្មីនោះទេ ។

គួរឲ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍ ដែលជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ កំពុងតែតស៊ូ ដើម្បីសងបំណុលរបស់ខ្លួន ជាង ៣០០ ពាន់លានដុល្លារ រួមទាំងទឹកប្រាក់ជិត ២០ ពាន់លានដុល្លារផ្សេងទៀត នៅក្នុងសញ្ញាប័ណ្ណក្រៅប្រទេស ដែលត្រូវបានចាត់ទុកថាបំណុតមិនប្រក្រតី ដោយភ្នាក់ងារវាយតម្លៃកាលពីខែមុន បន្ទាប់ពីពួកគេបានខកខាន ក្នុងការទូទាត់សំណង ។

យ៉ាងណា នៅរសៀលថ្ងៃចន្ទ ផ្លាកសញ្ញារបស់ក្រុមហ៊ុន Evergrrande ត្រូវបានដកចេញពីអគារក្នុងមជ្ឈមណ្ឌល Excellence Centre ខណ:មានក្រុមបុគ្គលិកសន្តិសុខ និងអមដោយរថយន្តសន្តិសុខជាច្រើន បានរក្សាការឃ្លាំងមើលនៅផ្នែកខាងក្រៅអគារ ហើយមនុស្សជាច្រើន បាននិយាយថា ក្រុមហ៊ុនគឺបានរើចេញ តាំងពីខែមុខមកម្លេះ ។

គួរឲ្យដឹងផងដែរថា កាលពីខែកញ្ញាកន្លងទៅ អគារ Shenzhen ត្រូវបានក្លាយជាកន្លែងតវ៉ា នៅពេលដែលក្រុមវិនិយោគិន បាននាំគ្នាប្រមូលផ្តុំនៅកន្លែងទទួលភ្ញៀវ ដើម្បីទាមទារឲ្យក្រុមហ៊ុនធ្វើការសងប្រាក់កម្ចី និងអចលនទ្រព្យរបស់ពួកគេ ។

លើសពីនេះ ប្រភពខាងលើបាននិយាយផងដែរថា ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន មកពីជុំវិញប្រទេសចិន កំពុងតែត្រូវបានចាត់ចែងដោយតុលាការនៅក្នុងទីក្រុង Guangzhou ដែលជារាជធានីរបស់ខេត្ត Guangdong ខណ:ទីក្រុង Shenzhen ក៏ស្ថិតនៅក្នុងខេត្តនេះដូចគ្នា ៕

ប្រភព: Reuters