ក្រុមហ៊ុន​​ផលិត​រថយន្ត Volkswagen បង្ខំ​ចិត្ត​បិទ​រោងចក្រ ២ កន្លែង​នៅ​ទីក្រុង​ធានជីងប្រទេស​ចិន

អន្តរជាតិ

អត្រា​កើនឡើង​នៃ​អ្នកឆ្លង​ជំងឹ​កូវីដ-១៩ នៅ​ប្រទេស​ចិន​​ បាន​ធ្វើ​ឲ្យក្រុមហ៊ុន​ Volkswagen សម្រេច​ចិត្ត​បិទ​រោងចក្រពីរ​កន្លែង​​ជា​បណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen បាន​សម្រេចចិត្ត​បិទ​រោងចក្រ​តំឡើង​រថយន្ត​ ២ កន្លែង​នៅ​ទីក្រុង​ធានជីង ដែល​មាន​ចំងាយ​ត្រឹម ១០០ គីឡូ​ពី​រដ្ឋធានី​ប៉េកាំង។

“​ដោយសារ​ការ​រាតត្បាត​ពី​ជំងឺ​កូវីដ-១៩ ថ្មីៗនេះ រោងចក្រ FAW-VW និង VW Automatic Transmission Tianjin ត្រូវ​ផ្អាក​ដំណើរការ​ពី​ថ្ងៃច័ន្ទ​តទៅ”។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រុមហ៊ុន​បាន​ប្រាប់​ទៅ​កាន់ Reuters។

ប្រភព: CNA