អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីថ្ងៃទី១៣ ខែមករា បានប្រកាសត្រូវការទិញចូលឡានបែនដឹកដីចំនួន ៥០គ្រឿង ។ ចំពោះលក្ខខ័ណ្ឌ នៃការទិញចូលឡានបែន សម្រាប់ប្រើការក្នុងការងារវិស័យអចលនទ្រព្យនេះដែរ គឺទាមទារឱ្យរថយន្តបែបទាំងអស់នោះ នៅគុណភាពថ្មីសមរម្យ អាចទទួលយកបាន។
អ្នកឧកញ៉ាអចលនទ្រព្យវ័យក្មេង នៅកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា៖ “ត្រូវការទិញឡានបែន 50គ្រឿង បន្ថែម សម្រាប់បងប្អូនដែលចង់លក់វិញ សូមទាក់ទងតាមលេខខាងក្រោម (បញ្ជាក់៖ យ៉ាងហោចឡាននៅស្អាតមិនក្រោម70%)”។
បន្ថែមពីលើការប្រកាសទិញចូលរថយន្តបែនដឹកដី ៥០គ្រឿង ហើយនោះ អ្នកឧកញ៉ា ក៏កំពុងត្រូវការតៃកុងចំនួន 55នាក់ ដោយផ្ដល់ប្រាក់ខែគោលចាប់ពី 500$ (ផ្ដាច់លុយបាយ)។ កាន់តែពិសេសលើសនេះទៀតនោះ តៃកុងកាន់ចង្កូតឡានដឹកដី ក៏នឹងទទួលបានលុយជើងចន្លោះពី 30ម៉ឺនរៀល ទៅ 60ម៉ឺនរៀល បន្ថែមក្នុងមួយខែទៅតាមការងារជាក់ស្ដែង។
សូមបញ្ជាក់ផងដែរថា ចំពោះតៃកុងឡាន ដែលដាក់ពាក្យមក ត្រូវមានក្រមសីលធម៌ គោរពច្បាប់ចរាចរណ៍ក្នុងការបើកបរ និងចេះស្រលាញ់ថែទាំឡានដែលប្រើ ជាពិសេសត្រូវមានចំណេះដឹង និងបទពិសោធន៍។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅលោក ឡុង សម្បត្តិ លេខទូរស័ព្ទ៖ 017 398 984, 010 398 984, 012 655 520, 012 655 520៕