អាជ្ញាធរ​អង់គ្លេស​សម្រេច​ពិន័យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ចំនួន ៥ ក៏​មាន​ Mastercard គិត​ជា​ប្រាក់​ប្រហែល ៤៥ លាន​ដុល្លារ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ អាជ្ញាធរ​អង់គ្លេស​បាន​សម្រេច​ពិន័យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ចំនួន ៥ ក្រុមហ៊ុន រាប់​បញ្ចូល​ទាំង Mastercard ផង ក្នុង​ទំហំ​ទឹកប្រាក់​ ៣៣ លាន​ផោន ឬ ៤៥ លាន​ដុល្លារ ដោយសារ​ល្មើស​ច្បាប់​ទូទាត់ប្រាក់​តាម​កាតឥណទាន​ជាមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៥ នោះ​ Mastercard ទទួល​រង​ពិន័យ​ធ្ងន់ធ្ងរ​ជាងគេ​ដល់​ទៅ ៣១,៥៦ លាន​ផោន។

បើ​តាម​ការ​អះអាង​ពី​អាជ្ញាធរ​មូលដ្ឋាន​ផ្នែក​ទូទាត់ប្រាក់ បាន​និយាយ​ថា ក្រុមហ៊ុន​ទាំងនេះ​បាន​ល្មើសច្បាប់​ទីផ្សារ​ប្រកួតប្រជែង ដោយ​យល់ព្រម​មិន​ដណ្ដើម​អតិថិជន​គ្នា សម្រាប់​ការ​ប្រើប្រាស់​កាត​ឥណទាន ដែល​ផ្ដល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ចាយវាយ​ចំពោះ​ប្រជាពលរដ្ឋ។

បញ្ជាក់​ដែរ​ថា Mastercard គឺ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ខ្នាតយក្ស​មួយ​នៅ​លើ​ពិភពលោក​ដោយ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក។ បច្ចុប្បន្ន Mastercard ក៏​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ធំ​បំផុត​លើ​លោក​ទី ៤ ផង​ដែរ ដោយ​ផ្អែក​លើ​តម្លៃ​ក្រុមហ៊ុន​ ៣៦៥ ពាន់​លាន​ដុល្លារ៕​

ប្រភព: Kelo