មន្រ្តីថា រោងចក្រក្រុមហ៊ុន Ford នៅខេត្តពោធិ៍សាត់ គ្រោងដំណើរការមុនចូលឆ្នាំខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

ដូចការគ្រោងទុក ក្រុមហ៊ុនផលិតរថយន្តដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក Ford ដែលវិនិយោគរោងចក្របង្គុំ និងតម្លើងរថយន្តប្រភេទ Ford Renger និងFord Everest នៅខេត្តពោធិ៍សាត់ នឹងបើកដំណើរការខ្សែចង្វាក់ផលិតកម្ម ក្នុងខែមេសាខាងមុខ។ នេះបើតាមលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងពេលជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិ កាលពីថ្ងៃទី០៧ ខែមករា ស្ថិតនៅស្រុកក្រគរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 7 people, people standing and indoor

លោក កែវ រតនៈ បានលើកឡើងថា៖ «បើតាមផែនការមិនប្រែប្រួល តាមរយៈការខិតខំប្រឹងប្រែង រយៈពេលជាង៥ឆ្នាំកន្លងមកនេះជាមួយអាជ្ញាធរ គឺរថយន្ត Ford សហរដ្ឋអាមេរិក ប្រភេទFord ទាំងPick-Up ទាំងStation Wagon ឬFord SUV នឹងចាប់ផ្តើមផលិតក្នុងអំឡុងខែមេសា មុនចូលឆ្នាំខ្មែរ ដោយចេញពីទឹកដី នៃស្រុកក្រគរ»។

រោងចក្រផលិតរថយន្ត Ford មានទីតាំង​ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

បើតាមនាយកប្រតិបត្តិក្រុមហ៊ុន RMA AUTOMOTIVE លោក ងន សាំង បានប្រាប់អ្នកសារព័ត៌មានថា គម្រោងវិនិយោគនេះ មានទំហំវិនិយោគ ប្រមាណ ២១លានដុល្លារអាមេរិក៕