អ្វីដែលកម្ពុជា និងសមាជិកអាស៊ានបាននឹងកំពុងធ្វើដើម្បីស្ដារវិស័យទេសចរណ៍នៅក្នុងតំបន់ឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងជំនួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ធ្វើឡើងនៅឯសណ្ឋាគារសុខា នាថ្ងៃពុធ ទី១៩ មករានេះ នាខេត្តព្រះសីហនុ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានគូសបញ្ជាក់នូវអ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាន និងកំពុងធ្វើកន្លងទៅនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីធ្វើយ៉ាងណាស្ដារវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 11 people and people standing

សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា៖ រហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព ដែលកន្លងមកនេះបញ្ហានៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា និងទេសចរណ៍ក្នុងតំបន់អាស៊ានផងដែរ។ ជាក់ស្ដែងមុនពេលមានជំងឺកូវីដ-១៩ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណជា ៦ លាននាក់ ហើយក្រោយពេលមានជំងឺកូវីដ-១៩ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់មកត្រឹម២ម៉ឺននាក់ប៉ុណ្ណោះ ។

សម្ដេចបានបញ្ជាក់ថា៖ ស្ថានភាពបច្ចុប្បន្នបានប្រសើរហើយៗសម្ដេចបានស្នើឲ្យមានការជំរុញការធ្វើដំណើរក្នុងអាស៊ានជាពិសេសគួរពិនិត្យឡើងវិញនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍នេះ ដោយសម្តេចស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះពិនិត្យមើលឡើងវិញ ដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចម្យ៉ាងទៀតដោយសារទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាការសំខាន់ផងដែរ

លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន គូសបញ្ជាក់អ្វីដែលសម្ដេច ហ៊ុន សែន បានលើកឡើងក្នុងការជំរុញសមាហរណកម្មអាស៊ាន ជាពិសេសឧស្សាហកម្មទេសចរណ៍ជាតែម្ដង ដែលកន្លងមកមានការប៉ះពាល់យ៉ាងខ្លាំងដោយសារការជះឥទ្ធិពលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ លោកថា អ្វីដែលសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើង គឺសម្រាប់លើកទឹកចិត្តនិងណែនាំឲ្យបណ្ដាប្រទេសអាស៊ានបន្តខិតខំក្នុងការជំរុញធ្វើយ៉ាងណាឱ្យបានជាលទ្ធផលផ្លែផ្កាជាក់ស្ដែងនៅពេលខាងមុខ។

លោក លឹម ចុកហ៊ុយ បានថ្លែងថា៖ ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនេះជាជោគជ័យហើយកន្លែងដែលល្អក្នុងការជំរុញឲ្យមានវេទិកាទេសចរណ៍អាស៊ានកម្ពុជានេះគឺល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះលោកបានលើកឡើងថា ការដែលយើងរៀបចំបើកឡើងវិញវេទិកាទេសចរណ៍អាស៊ាននេះក៏បញ្ជាក់អំពីការបើកឡើងវិញនៃទេសចរណ៍អាស៊ានផងដែរ

លោកបញ្ជាក់បន្ថែមថា កន្លងទៅមុនកូវីដ-១៩ ផ្នែកវិស័យទេសចរណ៍បើគិតជា GDPស្មើនឹង១៤,៣%នៃ GDPអាស៊ានសរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ានគឺស្មើប្រមាណជាង១៣%ឯណោះ។ ដូច្នេះវិស័យទេសចរណ៍នេះសំខាន់ណាស់សម្រាប់ទ្រទ្រង់សហគ្រាសនៃមីក្រូតូច និងមធ្យមក្នុងអាស៊ានហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។

លោក លឹម ចុកហ៊ុក បានបញ្ជាក់បន្ថែមសារជាថ្មីថា ការប្រជុំនៅខេត្តព្រះសីហនុសម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះគឺបានបញ្ជូនសារសំខាន់ណាស់អំពីការធ្វើដំណើរសម្រាប់ទេសចរណ៍ក្នុងអាស៊ានឡើងវិញក៏ដូចជាសម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថាវិស័យទេសចរណ៍អាស៊ានបានបើកឡើងវិញហើយ៕