កាលពីថ្ងៃពុធកន្លងទៅនេះ Twitter បានបិទគណនីរបស់មហាសេដ្ឋីម៉ិកស៊ិក Ricardo Salinas Pliego ដោយសារល្មើសគោលការណ៍របស់ក្រុមហ៊ុន។
ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះមិនបានពន្យល់ក្បោះក្បាយ ដោយគ្រាន់តែបញ្ជាក់ថា គណនីរបស់ស្ដេចត្រាញ់ម៉ិកស៊ិកគឺបង្ហាញសកម្មភាពញុះញង់បង្កើតគំរូមិនសមរម្យដល់អ្នកដទៃ។
ទាក់ទិនរឿងនេះ អ្នកតំណាងរបស់ Salinas សុំមិនបញ្ចេញយោបល់ និងបានបង្ហើបថា បច្ចុប្បន្ន Salinas នឹងប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀតដូចជា Telegram, Facebook, Instagram និង TikTok រហូតដល់បញ្ហាជាមួយ Twitter ត្រូវបានដោះស្រាយរួចរាល់។
បញ្ជាក់ដែរថា មហាសេដ្ឋី Ricardo Salinas Pliego និងគ្រួសារគឺជាប់លេខ ១៥៣ នៅក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើលោករបស់ Forbes ជាមួយនឹងទំហំទ្រព្យសម្បត្តិប្រមាណ ១៣,៥ ពាន់លានដុល្លារ៕
ប្រភព: techstory