អាមេរិក​ជំទាស់​មិនព្រម​បើកដៃ​ឲ្យ WHO មាន​​ឯករាជ្យ​ភាព​ជាង​បច្ចុប្បន្ន​

អន្តរជាតិ

ក្នុង​នាម​ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់​អង្គការ​សុខភាព​ពិភពលោក World Health Organization ហៅ​កាត់ WHO សហរដ្ឋអាមេរិក​បាន​ប្រឆាំង​មិន​ព្រម​អនុញ្ញាត​ឲ្យ​ WHO ក្លាយជា​អង្គការ​មាន​ឯករាជ​ភាព​ជាង​បច្ចុប្បន្ន​ឡើយ ដោយ​មាន​ម្ចាស់​ជំនួយ​ ៤ ផ្សេង​ទៀត​គាំទ្រ។ នេះ​បើ​តាម​ការ​រាយការណ៍​ពី APA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សំណើដែលធ្វើឡើងដោយក្រុមការងាររបស់ WHO លើការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព នឹងបង្កើនការរួមចំណែកប្រចាំឆ្នាំរបស់រដ្ឋសមាជិកនីមួយៗ នេះបើយោងតាមឯកសាររបស់ WHO ដែលបានចេញផ្សាយតាមអ៊ីនធឺណិត និងចុះថ្ងៃទី ៤ ខែមករា។

តែ​ផែនការ​មួយ​នេះ​ត្រូវ​បាន​ជំទាស់​ដោយ​រដ្ឋាភិបាល​អាមេរិក ដោយសារ​ពួកគេ​យល់​ឃើញ​ថា WHO មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​បញ្ហា​នា​ថ្ងៃអនាគត រាប់​បញ្ចូល​ទាំង​ប្រទេស​ចិន​ផង​ដែរ។ នេះ​បើ​តាម​​អាជ្ញាធរ​អាមេរិក​បាន​ប្រាប់​ទៅ​កាន់ Reuters។

ដោយឡែក សមាជិក ៤ ទៀត​ដែល​ជា​សមាជិក​នៅ​តំបន់​អឺរ៉ុប​ បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ពួកគេ​មិន​មាន​សិទ្ធ​ក្នុង​ការ​និយាយ​អ្វី​ទៅ​កាន់​បណ្ដាញ​ទំនាក់ទំនង​ណា​ឡើយ។

បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​គឺ​ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់ WHO ពោល​កាលពី​ឆ្នាំ ២០១៩ ប្រទេស​មហាអំណាច​មួយ​នេះ​បាន​ឧបត្ថម្ភ​ប្រាក់​ដល់​អង្គការ​ខាង​លើ​ដល់​ទៅ ៨៥៣ លាន​ដុល្លារ ខណៈ​ចក្រភពអង់គ្លេស​ដែល​ឈរ​នៅ​លេខ ២ បរិច្ចាគ​តិច​ជាង​ជិត​ពាក់កណ្ដាល​ពោល ៤៦៤ លាន​ដុល្លារ៕

ប្រភព: APA