ជំនួបដ៏កម្រមួយរបស់បវរកញ្ញាចក្រវាលកម្ពុជាទាំង៤ជំនាន់ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមករា ម្សិលមិញនាផ្សារទំនើបអូឡាំព្យា។
ជំនួបនេះ បានផ្ដោតសំខាន់លើការចែករំលែកបទពិសោធន៍ប្រកួតនៅក្រៅប្រទេស ព្រមទាំងឲ្យឲ្យបវរកញ្ញាទាំង៤រូប បង្ហាញស្នាមអនុស្សាវរីយ៍ខ្លួនទាំងនៅក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមការ ជួយ ជ្រោមជ្រែង ពី លោក ចិន សំណាង ម្ចាស់ ហាងពេជ្រ CSNJ លោក ចិន សំណាង ដើម្បីជួយ លើក កម្ពស់ វិស័យ បវរកញ្ញានៅកម្ពុជាឱ្យកាន់តែ លេចធ្លោបន្ថែមទៀត លើឆាកអន្តរជាតិ ។
បវរកញ្ញាចក្រវាឡទាំង៤ជំនាន់ដូចជា កញ្ញា រឿន ណាត កញ្ញា សំណាង អេលីណា កញ្ញា រ៉េត ហ្សារីតា និងកញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញបទពិសោធមន៍ និងអនុស្សសាវរីយ៍រៀងៗខ្លួន។ ប៉ុន្ដែដែលអ្នកចូលរួមចាប់អារម្មណ៍ខ្លាំងនោះ គឺបវរកញ្ញារាងតូចច្រឡឹងទាំង៤រូប បានបង្ហាញភាពជោគជ័យរបស់ខ្លួនលើវិថីសិល្បៈលើសពីការរំពឹងទុក ក្រោយពីបានគ្រងមកុដតំណាងជាតិ។
បវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និយាយថា ដំបូងឡើងកញ្ញា ត្រឹមជាពិធីការិនី និងសម្ដែងក្នុងស្ពតពាណិជ្ជកម្មម្ដងម្កាល ប៉ុន្ដែបច្ចុប្បន្នកញ្ញាមានមុខមានមាត់ក្នុងសង្គមសិល្បៈ រហូតទទួលបានការងារសិល្បៈជាច្រើនទាំងការងារថតខ្សែភាពយន្ដ និងថតស្ពតពាណិជ្ជកម្ម។
កញ្ញា រឿន ណាត៖ “អ្វីដែលនាងខ្ញុំចងចាំបំផុត គឺថ្ងៃជួបជុំប្រកួតជាមួយប្រទេសដទៃៗ ហើយយើងបានចែករំលែកបទពិសោធន៍គ្នា បង្ហាញពីប្រពៃណីគ្នាទៅវិញទៅមក ហើយខ្ញុំបានយល់កាន់តែច្បាស់ពីប្រពៃណីរបស់យើង និងជាតិសាសន៍ដទៃកាន់តែច្បាស់ តាមរយៈឈុតស្លៀកពាក់របស់គាត់”។
ចំណែកនាយកប្រតិបត្ដិក្រុមហ៊ុន CIM និងជាអ្នករៀបចំកម្មវិធីMiss Universe Cambodiaលោក ម៉ែន និមលរតន៍ លើកឡើងថា នេះជាឱកាសមិនធ្លាប់មានសម្រាប់បវរកញ្ញាចក្រវាលកម្ពុជាទាំង៤ជំនាន់ ជួបជជែកគ្នា ដើម្បីចែករំលែកបទពិសោធន៍ និងអនុស្សវរីយ៍ទៅកាន់អ្នកបេក្ខភាពតំណាងកម្ពុជាសម្រាប់ឆ្នាំក្រោយទៀតៗ ព្រមទាំងប្រាប់ទៅកាន់អ្នកគាំទ្រពួកគេ តាមរយៈការLive ផ្ទាល់របស់Page Miss Universe Cambodia និងតាមបណ្ដាញសារព័ត៌មានជាច្រើនទៀត។
បើតាមលោក ម៉ែន និមលរតន៍ ម្ចាស់មកុដតំណាងជាតិទាំង៤រូប នឹងចូលរួមយ៉ាងសកម្មជាមួយកម្មវិធីលើកក្រោយៗទៀត ជាពិសេសពួកគេនឹងធ្វើជាគណៈកម្មការជ្រើសរើសបេក្ខភាពក្រោយៗ ព្រមទាំងចូលរួមផ្ដល់បទពិសោធន៍ដែលខ្លួនធ្លាប់ទទួលបានទាំងការប្រកួតនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចែករំលែកដល់បេក្ខភាពតំណាងជាតិក្រោយទៀត។
រីឯលោក ចិន សំណាង ដែល ជា អ្នក ម្ចាស់ ហាងពេជ្រ CSNJ និង ជា អ្នក ជួយជ្រោមជ្រែង កម្មវិធី បាននិយាយ ថាលោកពិតជាកិត្តិយសបាន ចូលរួមកម្មវិធីជួបជាមួយ បវរកញ្ញាចក្រវាឡ ទាំង៤ជំនាន់ ដែលជាការជួបជុំដើម្បីពិភាគ្សានិងស្វែងយល់បន្ថែមពីការប្រកួតលើឆាកអន្តរជាតិ និង ការផ្លាស់ប្តូបទពិសោធន៌ថ្មី រវាង Miss Universe ទាំងអស់ ដែលកម្មវិធីនេះ គឺឧបត្ថម្ភគាំទ្រដោយ ហាពេជ្រ CSNJ ។
បន្ថែមពីនោះគឺការបង្ហាញពីគម្រោងការធ្វើម្កុដជូនដល់បវកញ្ញាចក្រវាឡ 2022 ដែលមានតម្លៃរហូត ជាង 10មុឺនដុលារ ដើម្បីលើកស្ទួយដល់វិស័យកញ្ញាឯកចក្រវាឡកម្ពុជា និងលើកកំពស់ពីតម្លៃត្បូងរតនៈគីរីដ៏មានតម្លៃរបស់កម្ពុជា ។
ក្រៅពីនោះបើកញ្ញាឯកចក្រវាឡចេញទៅប្រកួតនៅបរទេសលើឆាកអន្តរជាតិ គឺ កញ្ញាឯក ទទួលបានចិញ្ច្រៀនពេជ្រ១វង់ និងថវិការ 5000$ ចំនែកអ្នកជាប់ប្រកួតក្នុងស្រុកជាប់ចំណាត់ថ្នាក់ទាំង20នាក់ គឺទទួលបានចិញ្ចៀនពេជ្រម្នាក់ៗ ១វង់ផងដែរ ហើយហាងពេជ្រCSNJ នៅតែជួយជ្រំជ្រែងដល់ការប្រកួត Miss Universe ជារៀងរហូត ។
លោក បន្ត ថា ក្នុងនាម ជាម្ចាស់ហាងពេជ្រ CSNJ ក៏សូមអរគុណដល់បងប្អូនទាំងអស់ដែលបានគាំទ្រដល់ហាងពេជ្រ CSNJ នាពេលកន្លងមក និងសូមអោយបងប្អូនជួយគាំទ្រហាងពេជ្រ CSNJ
សូមរំលឹកថា កញ្ញា រឿន ណាត គឺជាបវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាឆ្នាំ២០១៨ ហើយធ្លាប់ចេញទៅប្រកួតថ្នាក់អន្ដរជាតិនៅប្រទេសថៃ។ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាឆ្នាំ២០១៩ ហើយធ្លាប់ចេញទៅប្រកួតកម្រិតអន្ដរជាតិដូចកញ្ញា រឿន ណាត ដែរ។ រីឯកញ្ញា រ៉េត សារីតា ជាបវរកញ្ញាចក្រវាលតំណាងឲ្យជាតិកម្ពុជាឆ្នាំ២០២០ ធ្លាប់ចេញទៅប្រកួតនៅសហរដ្ឋអាមេរិក។
ចំណែកកញ្ញា ងិន ម៉ារ៉ាឌី វិញ គឺជាបវរកញ្ញាចក្រវាលឆ្នាំ២០២១ ធ្លាប់ចេញទៅប្រកួតនៅប្រទេសអ៊ីស្រាអែល។ ប៉ុន្ដែបវរកញ្ញាទាំង៤ដួង មិនទទួលបានជយលាភីថ្នាក់អន្ដរជាតិនោះទេ តែពួកគេបានយកឈ្នះបេះដូងកូនខ្មែរជាច្រើន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបង្ហាញពីអស្ចារ្យរបស់កម្ពុជា ទៅកាន់ពិភពលោក៕ អត្ថបទ៖ ពាណិជ្ជកម្ម