ក្រុមហ៊ុនអ្នកឧកញ៉ា សុខ គង់ ប្រកាសលក់សណ្ឋាគារសុខា និងដីក្នុងតំបន់ តម្លៃ ៩០០លានដុល្លារ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន សុខា គ្រុប អ្នកឧកញ៉ា សុខ គង់ ប្រកាសលក់សណ្ឋាគារសុខា និងដី ក្នុងតម្លៃ ៩០០លានដុល្លារ នៅតំបន់ជ្រោយចង្វារ ទល់មុខព្រះបរមរាជវាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
RoogRog Technology

បើតាមប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដីដែលក្រុមហ៊ុន សុខា ប្រកាសលក់នេះ គឺមានទំហំ ១៣ហិកតា ខណៈបច្ចុប្បន្នមានក្រុមហ៊ុនវៀតណាមធំមួយបានចចារទិញ ក្នុងតម្លៃជាង ៨០០លានដុល្លារ។ ទាក់ទងនឹងការប្រកាសសណ្ឋាគារ និងដីនៅតំបន់ជ្រោយចង្វារនៅពេលនេះ ក្រុមហ៊ុន សុខា គ្រុប មិនទាន់ចេញមកបញ្ជាក់ពីមូលហេតុនៃការលក់នោះទេ។

យ៉ាងណា បើតាមប្រភពសុំមិនបង្ហាញឈ្មោះ ការដាក់លក់សណ្ឋាគារ និងដីរបស់ក្រុមហ៊ុនអ្នកឧកញ៉ា សុខ គង់ ក្រោមហេតុផលជំពាក់លុយធនាគារពិភពលោក World Bank ច្រើនដែលមានទំហំទ្ទង់ពាន់លានដុល្លារអាមេរិក ស្របពេលក្រុមហ៊ុនស្ថិតក្នុងវិបត្តិកូវីដ-១៩ មិនសូវដំណើរការអាជីវកម្មល្អនោះទេនៅប៉ុន្មានឆ្នាំចុងក្រោយ។

ជុំវិញផែនកាដាក់លក់សណ្ឋាគារ សុខា និងដីតំបន់ជ្រោយចង្វារនេះ ក្រុមហ៊ុនបានប្រកាសលក់មួយរយៈកន្លងមកហើយ ប៉ុន្តែទើបតែពេលថ្មីៗនេះ មានក្រុមហ៊ុនវៀតណាមធំមួយ បានចចារទិញយក តែការដេញថ្លៃចរចារទិញយកបានឬមិនបាន គឺអាស្រ័យលើការចចារជាក់ស្តែងប៉ុណ្ណោះ៕