មិនធម្មតា DJ Khaled ជះ​លុយ​ប្រមាណ ៣ លាន​ដុល្លារ​ទិញ​នាឡិកា​លំដាប់​មហាសេដ្ឋី​មួយ​គ្រឿង

អន្តរជាតិ

មិន​ត្រឹម​តែ​ជា​អ្នក​ផលិត​ចម្រៀង​ល្បីល្បាញ​មួយ​រូប​លើ​លោក​ហើយ DJ Khaled ក៏​ជា​អ្នក​ចូលចិត្ត​ប្រមែប្រមូល​គ្រឿងអលង្ការ​មាន​តម្លៃ​ថ្លៃៗ​លើ​លោក​ផង​ដែរ ហើយ​​កាលពី​ពេលថ្មីៗនេះ​តារាចម្រៀង​ខាងលើ​ទើប​នឹង​ចំណាយ​លុយ​ខ្ទង់​លាន​ដុល្លារ​ទិញ​នាឡិកា​មួយ​គ្រឿង​ទៀត​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​នាឡិកា​ដែល​បុរស​វ័យ ៤៦ ឆ្នាំ​រូប​នេះ​បាន​ទិញ​គឺជា​នាឡិកា Jacob & Co. ដែល​មាន​ឈ្មោះ​ថា Billionaire III និង​មាន​តួខ្លួន​ស្រោប​ដោយ​ពេជ្រ​ជាច្រើន​រយ​គ្រាប់ ហើយ​តម្លៃ​របស់​វា​គឺ ៣ លាន​ដុល្លារ​។

លក្ខណៈ​ពិសេស​របស់​នាឡិកា​លំដាប់​មហាសេដ្ឋី​នេះ​គឺ ខ្សែ​របស់​វា​គឺ​ផលិត​ឡើង​ដោយ​មាស​ពណ៌ស​ 18k ជាមួយ​នឹង​ត្បូង​មរកត​ចំនួន ៥០៤ ​គ្រាប់​ដាំ​ដោយ​ដៃ​ផ្ទាល់ ខណៈ​ផ្ទៃ​របស់​នាឡិកា​គឺ​ស្រោប​ដោយ​ត្បូង​ចំនួន ២០៩ ​គ្រាប់​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​នាឡិកា​មួយ​នេះ​មាន​ត្បូងពេជ្រ​សរុប ៧១៣ ​គ្រាប់។

បន្ថែម​ពី​នោះ ផ្ទៃ​ខាងក្នុង​របស់​នាឡិកា​គឺ​អាច​មើលធ្លុះ ដែល​មាន​ន័យ​ថា​ការ​ផលិត​របស់​វា​គឺ​មិន​មាន​បំពាក់​គ្រឿង​ដែក​ដើម្បី​ទប់​លំនឹង​​បន្ថែម​ឡើយ ស្របពេល​ទំងន់​សរុប​របស់​វា​គឺ​ច្រើនជាង ១២៩ ការ៉ាត់ សមល្មម​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជុំវិញ​ម្ចាស់​របស់​វា​បាន​យ៉ាង​ស្រួល៕

ប្រភព: xdigitalnews