តម្លៃផ្ទះនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងខ្ពស់បំផុត មិនធ្លាប់មានក្នុងរយ:ពេលជាងមួយទស្សវត្សវ៍ កាលពីឆ្នាំ ២០២១ ដែលជាការគាំទ្រដល់ការផ្លាស់ប្តូររបស់រដ្ឋាភិបាល ក្នុងការដាក់ចេញនូវិធានត្រជាក់ ដើម្បីសាកស្បងជាមួយនឹងភាពធន់ របស់ទីផ្សារ ។
ជាក់ស្តែងតម្លៃផ្ទះបានកើនឡើង ១០,៦% កាលពីឆ្នាំមុន បន្ទាប់ពីតួលេខនេះ ត្រូវបានបង្ហាញកាលពីនៅថ្ងៃសុក្រនេះ ដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង របស់ប្រទេសសិង្ហបុរី ។
យ៉ាងណាចំពោះចំនួននេះដែរ គឺជាការកើនឡើងច្រើនបំផុត ចាប់តាំងពីឆ្នាំ ២០១០ មក ដែលពេលនោះចំនួនបានកើនឡើង ១៧,៦% ខណ:តម្លៃផ្ទះកាលពីឆ្នាំ ២០២០ បានកើនឡើងត្រឹម ២,២% ប៉ុណ្ណោះ ។ ហើយទន្ទឹមនឹងនោះដែរ តម្លៃផ្ទះនៅត្រីមាសទីបួន បានកើនឡើង ៥% កាលពី ៣ ខែមុន ដែលដូចគ្នាទៅនឹងការប៉ាន់ស្មានបឋម។
គួរឱ្យដឹងផងដែរថា តួលេខនេះបានគូសបញ្ជាក់ពីមូលហេតុ ដែលរដ្ឋាភិបាល បានធ្វើអន្តរាគមន៍ នៅពាក់កណ្តាលខែធ្នូ ដោយបានដាក់ចេញនូវវិធានការទប់ស្កាត់ រួមទាំងពន្ធប្រថាប់ត្រាខ្ពស់ សម្រាប់អ្នកទិញផ្ទះលើកទី ២ និងជនបរទេស ដែលទិញលំនៅដ្ឋានឯកជន ។
បន្ថែមពីនេះ អ្នកទិញផ្ទះ បាននិងកំពុងផ្តល់ទុនលើអត្រាការប្រាក់ទាប និងការរំពឹងទុកថាតម្លៃ អាចនឹងកើនឡើងបន្ថែមទៀត នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេស ងើបឡើងវិញ ។
រំលឹកផងដែរថា ទីផ្សារផ្ទះរបស់សិង្ហបុរី អាចរក្សាបានយ៉ាងល្អ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ បើទោះបីជាប្រទេសមួយនេះ បានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ជាកំណត់ត្រា កាលឆ្នាំ ២០២០ ក៏ដោយ ៕
ប្រភព: Bangkok Post