ក្រោយបើកប្រទសឡើងវិញ មានទេសចរក្នុងស្រុកដើរកម្សាន្តជាង ៣លាននាក់ ខណៈរដ្ឋាភិបាលថាផ្តើមចេញពីកក្តាចំនួន ៤

សង្គម​ និង​សេដ្ឋកិច្ច

ចាប់តាំងពីបើកប្រទេសនាខែវិច្ឆិកា ឆ្នាំ២០២១ មកទល់ខែមករានេះមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងស្រុកជាង ៣លាននាក់។ នេះបើតាមការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសឬស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវឆ្លងកាត់ទន្លេសាប នាព្រឹកថ្ងៃទី៣១ ខែមករានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការមានភ្ញៀវទេសចរណ៍ក្នុងស្រុកចេញដើរកម្សាន្តជាង ៣លាននាក់នេះ គឺផ្តើមចេញពីកម្ពុជាមានសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មធ្យោបាយដឹកជញ្ជូនកើនឡើង និងប្រជាជនមានប្រាក់។

រយៈពេលមួយថ្ងៃ នៅថ្ងៃឆ្លងឆ្នាំសកល ២០២២ មានភ្ញៀវទេសចរសរុបជាង ១លាន១សែននាក់បានធ្វើដំណើរទៅកាន់តំបន់ទេសចរនានានៅទូទាំងប្រទេសកម្ពុជា ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាបមានអ្នកចូលទស្សនាច្រើនជាងគេបំផុត។ នេះបើតាមការឲ្យដឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

នេះជាទិដ្ឋភាពភ្ញៀវទេសចរ មកសម្រាកលំហែ នៅឆ្នេរកែប ចុងសប្ដាហ៍កន្លងទៅ - TrueID

លោក ថោង ខុន បានបញ្ជាក់បន្ថែមទៀតថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ និងណែនាំពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត៕