ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានអាកាសលើកំណាត់ផ្លូវជាតិលេខ ៥ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែនបានបង្ហើបពីការទទួលបានយិនស៊ីនកម្រមួយប្រភេទមានប្រភពពីប្រទេសកូរ៉េខាងជើង រហូតដលថ្នាក់ដឹកនាំកំពូលរូបនេះអះអាងជាវត្ថុពិបាករកបំផុត។
សម្តេចតេជោបានបញ្ជាក់ថា យិនស៊ីនដែលមានប្រភពពីចិន ឬកូរ៉េខាងត្បូងមិនពិបាករកនោះទេ តែមកពីប្រទេសកូរ៉េខាងជើងជាវត្ថុកម្របំផុត។
ក្រោយទទួលបានយិនស៊ិនដើមកំណើតពីប្រទេសកូរ៉េខាងជើង សម្តេចតេជោក៏សរសើរពីឥទ្ធិពលរបស់វាផងដែរ។ ប្រមុខរដ្ឋាភិបាលប្រដូចយិនស៊ិននេះដូចជាឈើខ្លឹម។ វិធីប្រើប្រាស់ត្រូវយកទៅទៅចៀរ ស្ងោរហើយដាក់ទឹកក្តៅផឹក។
យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលមិនបានបញ្ជាក់ពីយិនសិននេះ បានតាមរយៈរដ្ឋាភិបាលកូរ៉េខាងជើង ឬតាមប្រភពណានោះទេ៕