គ្រួសារលោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារ សរុបចំនួន៤នាក់ ត្រូវបានព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរ សម្រាប់បុព្វហេតុលះបង់ការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។
សមាជិកទាំង ៤ នាក់របស់គ្រួសារលោកបេន ដែលព្រះមហាក្សត្រទើបផ្តល់សញ្ជាតិខ្មែរក្នុងនោះរួមមាន៖
១- លោក ដាវិស បេន យ៉ូសែប (DAVIS BENJAMIN JOSEPH) ជនជាតិអាម៉េរិក សញ្ជាតិ អាម៉េរិក កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៦៦ នៅទីក្រុង Verdun សាធារណរដ្ឋបារាំង (ជាប្តី)។
២- លោកស្រី ដាវិស សារិន ប៉ាទ្រីសា (LWIN SHARYN PATRICIA) ជនជាតិអូស្ត្រាលី សញ្ជាតិ អូស្ត្រាលី កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ នៅទីក្រុង Hornsby ប្រទេសអូស្ត្រាលី (ជាប្រពន្ធ)។
៣- កុមារី ដាវិស អាម៉ាលី ការីស (DAVIS AMELIE CHARIS) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៤ នៅទីក្រុង Wahroonga ប្រទេសអូស្រ្តាលី (ជាកូន)។
៤- កុមារី ដាវិស ចារ៉ា កាមីល (DAVIS JARRAH CAMILLE) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៩ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។
លោកបេន ជនជាតិអាមេរិក និងភរិយា ជាជនជាតិអូស្ត្រាលី បានចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ៕