ក្រុមហ៊ុន Sony Interactive Entertainment បានប្រកាសនឹងទិញយកក្រុមហ៊ុនផលិតវីដេអូហ្គេម Bungie Inc ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៦ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ចេញដោយក្រុមហ៊ុនផ្ទាល់។
Bungie Inc មានមូលដ្ឋាននៅរដ្ឋ Washington ធ្លាប់បានផលិតហ្គេមដែលទទួលបានការគាំទ្រខ្លាំងជុំវិញសកលលោកគឺ Halo។
ក្រៅពីហ្គេមល្បី Halo ក្រុមហ៊ុន Bungie ក៏ធ្លាប់ផលិតហ្គេមល្បីៗផ្សេងទៀតដូចជា Marathon, Myth និង Destiny ជាដើម ស្របពេល SONY ដែលគ្រប់គ្នាស្គាល់ថា ជាស្ដេចត្រាញ់ផ្នែកផលិតហ្គេមកំពូលៗដូចជា God Of War ជាដើម។
ដូច្នេះរង់ចាំមើលទាំងអស់គ្នាថា តើបន្ទាប់ពីទិញបានក្រុមហ៊ុនផលិតហ្គេមល្បីៗខាងលើហើយ សមិទ្ធផលពេលក្រោយរបស់ SONY នឹងអស្ចារ្យដល់កម្រិតណាថែមទៀត?!
ប្រភព: Kelo