តាមរយៈការវិនិយោគនៃក្រុមហ៊ុនទាំង ៩ អ្នកឧកញ៉ា ទ្រី ភាព បានបញ្ជាក់ឲ្យដឹងថា ក្នុងមួយខែៗលោកត្រូវបើកប្រាក់ខែឲ្យបុគ្គលិក កម្មករជាង ៥០ ម៉ឺនដុល្លារជារៀងរាល់ខែ។
សេដ្ឋីប្រាប់លានដែលមានងារជាអ្នកឧកញ៉ារូបនេះបានអះអាងបន្តទៀតថា ក្រុមហ៊ុនទាំង ៩ របស់លោកដែលកំពុងដំណើរការមិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ។
អ្នកឧកញ៉ាដែលមានមុខជំនួញជាច្រើនក្នុងដៃបានថ្លែងបន្តថា ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ ក្រុមហ៊ុនទាំង៩របស់លោកនៅតែរក្សាបុគ្គលិក និងកម្មករដែលមានចំនួនសរុបជាង ២ពាន់នាក់ដដែល មិនមានការកាត់បុគ្គលិកនោះឡើយ។
ជំនួញធំៗរបស់អ្នកឧកញ៉ា ទ្រី ភាព ត្រូវបានគេស្គាល់កំពុងដំណើរការនាពេលបច្ចុប្បន្ននេះ មានដូចជាក្រុមហ៊ុនធ្វើផ្លូវថ្នល់ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេង ក្រុមហ៊ុនចំការកៅស៊ូ និងក្រុមហ៊ុនទេសចរណ៍ជាដើម។
បើតាមអ្នកជំនួញរូបនេះ ក្រុមហ៊ុនដែលដំណើរការល្អជាងគេ គឺក្រុមហ៊ុនចំការកៅស៊ូ ដែលមានផ្ទៃដីដាំដុះប្រមាណជា ៦ពាន់ហិកតា នៅក្នុងស្រុករវាងខេត្តព្រះវិហារ៕