ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាបង្កើតគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដែលមានសមាសភាពចំនួន ៣៥នាក់ មកពីអន្តរក្រសួង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
គណៈកម្មការនេះដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុប្រធានចំនួន ៥រូប ដែលជារដ្ឋមន្រ្តីបច្ចុប្បន្ន ដូចជា លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ លោក ហង់ ជួនណារ៉ុន លោក ប៉ាន សូរស័ក្តិ លោក ជា វ៉ាន់ដេត និងលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាសមាជិក អមនឹងសមាជិកចំនួន ២៧រូបផ្សេងទៀត។
សូមអានសេចក្តីសម្រេចតែងតាំងខាង៖