ឧកញ៉ា ឡេង ប្រុស រំឮកអនុស្សាវរីយ៍កាលកុមារភាព មានតែកូនកសិករទេទើបនៅចាំរសជាតិនេះ  

ជំទាវស្រុកខ្មែរ

អ្នកណាខ្លះ នៅចាំអតីតកាល គ្រាជាកុមារភាព លាយបាកកកជាមួយទឹកត្នោតផ្អែមហូប? បើសិនជាលោកអ្នកធ្លាប់ឆ្លងកាត់អនុស្សាវរីយ៍ដ៏គួរឱ្យចងចាំមួយនេះ មានន័យថា អតីតកាលរបស់លោកអ្នកពិតពិសេស និងបំភ្លេចមិនបាន ព្រោះរសជាតិដើមទឹកត្នោតផ្អែមត្រជាក់ៗ  ស្រូបជាមួយបាយកកបែបនេះ មានតែកូនកសិករតែប៉ុណ្ណោះ ដែលស្គាល់ច្បាស់ និងនៅចងចាំដិតដាម គ្មានថ្ងៃបំភ្លេចបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពីស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ឧកញ៉ា ឡេង ប្រុស បានចែករំលែករូបភាពចាក់ទឹកត្នោតស្រូបជាមួយបាយកក ឃើញហើយគួរឱ្យចង់ភ្លក់រសជាតិ។ ទឹកត្នោតផ្អែម អប់បំពង់ឈ្ងុយៗ ដាក់ពីដើមមកថ្មីថ្មោង ប្រលែងលេងជាមួយដុំបាយកកប៉ុន្មានដុំសល់ពីថ្ងៃ រសជាតិនេះ បើមិនមែនជាអ្នកធ្លាប់រស់នៅជនបទ ឬកូនកសិករដូច ឧកញ៉ា ឡេង ប្រុស ប្រហែលជាមិនធ្លាប់ឆ្លងកាត់ឡើយ។

ពេលទំនេរពីការងារ ជារឿយៗ ឧកញ៉ា ឡេង ប្រុស និងក្រុមគ្រួសារ ចូលចិត្តប្រើប្រាស់ជីវិតរស់នៅសាមញ្ញៗ និងចូលចិត្តរំឮកពីអនុស្សាវរីយ៍កាលនៅជាកុមារភាព ក្នុងជីវភាពជាអ្នកជនបទ ដែលកាលនោះ ក្រុមគ្រួសារលោក ឆ្លងកាត់ភាពលំបាក ខ្វះខាតជីវភាពយ៉ាងលំបាកលំប៉ិន។

ចុះចំណែកប្រិយមិត្តវិញ ធ្លាប់មានអនុស្សាវរីយ៍ហូបបាយកក ស្រូបជាមួយទឹកត្នោតផ្អែមបែបនេះទេ កាលនៅកុមារភាព?