អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ ដែលបានធ្វើបាតុកម្មនៅមុខស្ថានទូតអូស្រ្តាលីម្នាក់ ក្រសួងសុខាភិបាលក្រោយរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសុក្រ ទី០៣ កុម្ភៈនេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកមរា កន្លងមក មានបាតុករជាស្រ្តីម្នាក់បានទៅពិនិត្យផ្ទៃពោះ ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ដើម្បីបញ្ជៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិេសសប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ ក្រសួងសុខាភិបាលស្នើឲ្យបាតុករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងកោះពេជ្ររយៈពេលបីថ្ងៃចាប់ថ្ងៃទី៤នេះតទៅ។
ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ថា បាតុករណាដែលមិនបានអនុវត្តវិធានសុខាភិបាល និងវិធានរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀជាធរមាន។
ជាមួយគ្នានេះ ក្នុងមានករណីបាតុករណាម្នាក់រកឃើញកូវីដ-១៩ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ឬធ្វើការព្យាបាលទៅតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យទទួលខុសត្រូវ។
គួររម្លឹកថា បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្មរយៈពេលជាង ១ខែហើយ នៅពេលនេះបានប្រកាសប្រកាន់ជំហរ បន្តធ្វើកូដកម្មដោយមិនដាក់ពេលកំណត់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប។ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺមានកូដករភាគច្រើនជាស្ត្រី កំពុងបន្តធ្វើបាតុកម្មទាមទារអោយក្រុមហ៊ុនល្បែងនេះយល់ព្រមទទួលយកបុគ្គលិកជិត ៣០០នាក់ មកធ្វើការវិញ។
កាលពីខែមុន ក្រសួងការងារកម្ពុជា បានចេញលិខិតមួយច្បាប់អញ្ជើញតំណាងឬអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចូលរួមប្រជុំពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារចាប់ពីថ្ងៃទី៧ខែមករាទៅ។ ក៏ប៉ុន្តែក្រុមអ្នកតវ៉ាអះអាងថាពួកគេមិនអាចចូលចរចា ឬទូទាត់ប្រាក់បំណាច់ជាមួយក្រសួងការងារបានទេ វាជារឿងមួយដែលគ្មានន័យ ដោយសារតំណាងរបស់គេចំនួន៨នាក់ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន៕