គិតមកដល់ឆ្នាំ ២០២២នេះ មិនទាន់មានឯកសារណាមួយបង្ហាញឲ្យដឹងនូវចំនួនសរុប ពាណិជ្ជករ និងសប្បុរសជនខ្មែរព្រមទាំងបរទេសរស់នៅប្រទេសកម្ពុជា ដែលទទួលបានគោរមងារជាឧកញ៉ា នៅឡើយទេ។
ថ្ងៃនេះសារព័ត៌មានឧកញ៉ាញូស៍ សូមបើកកកាយបញ្ជីឈ្មោះនាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ កាលពីខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំទៅប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដើម្បីបញ្ចប់គោរមងារឧកញ៉ា ទៅលើកម្លាំងកងប្រដាប់អាវុធ ដែលផ្តល់ដោយព្រះមហាក្សត្រសម្រាប់ឥស្សរជន និងអ្នកជំនួញក្នុងលះបង់បរិច្ចាគធនធានជាថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្លាប់បានបញ្ជារយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា ដូចជា ទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។ សម្តេចសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីរបស់ខ្លួន។
តាមរយៈលិខិតកម្រាស់ ៥ទំព័រដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន តាមសំណើររបស់សម្តេចពិជ័យសេនា ទៀវ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មានកងកម្លាំងប្រដាប់អាវុធកំពុងកាន់តួនាទីឧកញ៉ា សរុបចំនួន ៧៥រូប ត្រូវបានបញ្ចប់គោរម្យងារ។
គួររម្លឹកថា មន្រ្តីក្រសួងព្រះបរមរាជវាំងម្នាក់សុំមិនបង្ហាញឈ្មោះ ធ្លាប់បានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ ថា ក្នុងរយៈពេលនេះ ឧកញ៉ាសរុបនៅស្រុកខ្មែរមានចំនួន ១,០៧០ នាក់ ដែលចេញព្រះរាជក្រឹត្យ និងថ្ងៃខែឆ្នាំដែលត្រូវបានតែងតាំង។
អនុក្រឹត្យថ្មីមួយចេញផ្សាយកាលពីឆ្នាំ ២០១៧ បុគ្គលដែលទទួលបានគោរមងារឧកញ៉ា ទាល់តែមានការចូលរួមក្នុងការអភិវឌ្ឍសង្គម ដោយផ្តល់ជាប្រាក់ ឬសម្ភារៈ ដែលមានតម្លៃលើពី ៥០ ម៉ឺនដុល្លារ។
កាលពីមុន សប្បុរសជនដែលបរិច្ចាគធនធានជូនរដ្ឋលើសពី ១០ ម៉ឺនដុល្លារឡើងទៅ ទើបទទួលបានគោរមងារដែលប្រទានដោយព្រះមហាក្សត្រ តាមការស្នើសុំពីនាយករដ្ឋមន្ត្រី។ សម្រាប់អ្នកទទួលងារជា អ្នកឧកញ៉ា វិញ គឺមិនទាន់មានឯកសារបញ្ជាក់ចំនួនថវិកា ឬលក្ខខ័ណ្ឌជាក់លាក់ណាមួយនៅឡើយទេ៕
ខាងក្រោមនេះជាបញ្ជីឈ្មោះនាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ធ្លាប់កាន់ងារឧកញ៉ា៖