បើច្បាប់បង់ពន្ធអាមេរិកនៅ​ធូររលុង ២ ទសវត្សទៀត មហាសេដ្ឋី​អាចគេចពន្ធបាន​ ៨,៤ ទ្រីលានដុល្លារ

អន្តរជាតិ

យោង​តាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃពុធ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ខាងមុខ គ្រួសារ​មហាសេដ្ឋី​នៅ​អាមេរិក​អាច​នឹង​គេចវេស​ការ​បង់ពន្ធ​ជូន​រដ្ឋ​រហូត​ដល់ ៨,៤ ទ្រីលាន​ដុល្លារ ស្របពេល​របាយការណ៍​ស្តី​ពី​យុត្តិធម៌​ពន្ធ​របស់​ជនជាតិ​អាមេរិក​ បាន​ស្នើ​ឲ្យ​រដ្ឋសភា​ជួយ​រក​ដំណោះស្រាយ​ក្នុង​រឿង​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ការ​វាយតម្លៃ​ថ្មី​បាន​បង្ហាញ​ពី​ចន្លោះប្រហោង​ជាច្រើន​ ដែល​រដ្ឋ​កំពុង​មាន​លើ​បញ្ហា​មួយ​នេះ ដូចជា​ការ​លើកលែង​ការ​ផ្ទេរមរតក​ទៅ​កាន់​កូនចៅ​ត​ជំនាន់​ជាដើម។

“គ្រួសារ​ដែល​មាន​ធនធាន​ច្រើន​រាប់​មិនអស់ ​បាន​ប្រើប្រាស់​ទំនុកចិត្ត​រដ្ឋ​ក្នុងការ​រក្សា​មរតក​របស់​ពួកគេ​ឲ្យ​បាន​គង់វង្ស​ត​ជំនាន់ ដើម្បី​អាច​ធានា​បាន​ថា​ កូនចៅ​របស់​ពួកគេ​អាច​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ ហើយ​ចាយ​លុយ​លើ​ការ​បង់ពន្ធ​តិច​ទៅ​លើ​ការ​ផ្ទេរ​មរតក”។ នេះ​បើតាម​ការ​អះអាង​ពី​របាយការណ៍​ដែល​ទទួល​បាន។

“គ្រួសារ​មហាសេដ្ឋី​ជាច្រើន​អាច​សន្សំប្រាក់​ពី​ការ​បង់ពន្ធ​រហូត​ដល់ ៨,៤ ​ទ្រីលាន​ដុល្លារ​សម្រាប់​រយៈពេល ២៤ ឆ្នាំ​ខាងមុខ បើសិន​ជា​ការ​បង់ពន្ធ​អចលនទ្រព្យ​នៅ​តែ​ស្ថិត ៤០% ដូចពេលនេះ”។

ទន្ទឹមនឹងនោះ បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​ចុងក្រោយ​បាន​ឲ្យ​ដឹង​ថា កាលពី​ខែមុន​ ទ្រព្យសម្បត្តិ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​នៅ​អាមេរិក​មាន​ការ​កើនឡើង ១​ ពាន់​លាន​ដុល្លារ​ជារៀងរាល់ថ្ងៃ​ចាប់តាំង​ពី​មាន​ការ​រាតត្បាត​កូវីដ-១៩៕

ប្រភព: alternet