មិនធម្មតា! មីយ៉ាន់ម៉ាមានគម្រោងបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួនតែម្តងពេលនេះ

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ា គ្រោងនឹងបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់ការទូទាត់នៅក្នុងស្រុក និងជំរុញសេដ្ឋកិច្ចជាតិ នៅឆ្នាំនេះ។ នេះបើយោងតាមអ្នកនាំពាក្យកំពូលនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Maj Gen Zaw Min Tun ដែលជាអនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងរបបយោធាដែលកំពុងកាន់កាប់តំណែងបច្ចុប្បន្ន បាននិយាយថា៖ ” យើងមិនទាន់សម្រេចចិត្តទេថា តើយើងគួរតែធ្វើវា ក្នុងនាមជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ឬបង្កើតវាឡើងដោយរដ្ឋាភិបាលតែម្នាក់ឯង”។ លោកថា រូបិយប័ណ្ណឌីជីថល នឹងជួយកែលម្អសកម្មភាពហិរញ្ញវត្ថុ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបាន។

យ៉ាងណាក៏ដោយ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងរូបិយប័ណ្ណរបស់ធនាគារកណ្តាលមីយ៉ាន់ម៉ា លោក Win Myint បាននិយាយថា៖ ” នៅពេលនេះ យើងនៅតែបន្តសិក្សាអំពីរូបិយប័ណ្ណឌីជីថល ហើយនិងនៅតែមានការពិភាក្សាអំពីវា។ យើងត្រូវតែធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងលើគុណសម្បត្តិ និងគុណវិបត្តិ ” ។

សូមបញ្ជាក់ផងដែរថា ធនាគាពិភពលោកបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចុះ ១៨% ក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់ទៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ហើយពួកគេក៏បានធ្វើការព្យាករណ៍ថា ប្រទេសនេះ នឹងមានកំណើនត្រឹមតែ ១% ប៉ុណ្ណោះ រហូតដល់ខែកញ្ញា នៅឆ្នាំ ២០២២ នេះ ៕

ប្រភព: Bangkok Post