ប្រភពមួយបានទម្លាយឲ្យដឹងថា ពេលនេះក្រុមហ៊ុន Digi ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ezecom ខណៈការិយាល័យ Digi នៅក្បែរវត្តមហាមន្រ្តីក៏បានរំលេចស្លាកឡូហ្គោក្រុមហ៊ុន Ezecom។
បើតាមបុគ្គលិកផ្នែកបច្ចេកទេសមួយរូបក៏បានអះអាងពីការទិញយកនេះដែរ ដោយប្រភពមិនបានបញ្ជាក់លម្អិតបន្ថែមនេះទេ។
នៅរសៀលថ្ងៃនេះ ក្រុមការងារឧកញ៉ាញូសន៍បានធ្វើដំណើរទៅអគារការិយាល័យក្រុមហ៊ុន Digi នៅលើផ្លូវ ១៦៣ ក្បែរវត្តមហាមន្រ្តីឃើញថា មានការផ្លាស់ប្តូរមួយចំនួនដោយបុគ្គលិកបានស្លៀកពាក់ដោយមានឈុតឡូហ្គោក្រុមហ៊ុន Ezecom។
កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន Digi បានប្រកាសអំពីប្រតិបត្តិការបញ្ចូលសេវារបស់ខ្លួនជាមួយក្រុមហ៊ុន SingMeng Telemedia។ ការច្របាញ់បញ្ចូលគ្នានេះ ពាណិសញ្ញា Digi នៅតែត្រូវបានរក្សាទុកដដែល។
Digi ជាក្រុមហ៊ុនឈានមុខគេលើទីផ្សារអ៊ីនធឺណិតតាមផ្ទះតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ យ៉ាងណាមិញ ប្រតិបត្តិការនៃការទិញសិទ្ធិគ្រប់គ្រងក្រុមហ៊ុន Digi មិនទាន់មានប្រភពបញ្ជាក់ពីខាងក្រុមហ៊ុន Ezecom នៅឡើយទេ៕