រដ្ឋាភិបាល ប្រកាសរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើងវិញ ហើយនាំគ្នារាំលេងសប្បាយឲ្យណាណី តែត្រូវរាំឲ្យឃ្លាតគ្នាបន្តិច

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងរៀបចំចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើងវិញ ក្រោយខកខានជាង២ឆ្នាំរួចមកហើយ បន្ទាប់ស្ថានភាពជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី០៧ កុម្ភៈនេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា៖ “ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានផ្អាករយៈពេល ២ឆ្នាំមកហើយដោយសារជំងឺកូវីដ-១៩ តែឆ្នាំនេះ គឺត្រូវធ្វើយ៉ាងណារៀបចំឲ្យបាន”

ជាមួយគ្នានេះ សម្ដេចបានអំពាវនាវ ឲ្យប្រជាពលរដ្ឋប្រឹងប្រែងដើម្បីធ្វើយ៉ាងម៉េច កុំឲ្យដើរថយក្រោយខានចូលឆ្នាំ ហើយនាំគ្នារាំលេងសប្បាយ តែត្រូវរាំឲ្យឃ្លាតគ្នាបន្តិច។

ទិដ្ឋភាព សង្រ្កាន្តនៅសួនកុមារ មុខសាលាខេត្តកំពង់ឆ្នាំងថ្ងៃទី2 ប្រជាពលរដ្ឋ  ចូលរួម រាំលេងកម្សាន្តលេងល្បែប្រជាប្រិយប្រមាណ ៦៣.៦១៣នាក់ ...

 ជាថ្មីម្តងទៀត សម្តេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព ក៏ដូចជា កុំនិយាយ ឬប្រើប្រាស់ទូរស័ព្ទពេលកំពុងធ្វើដំណើរជាដើម៕