១០ចំណុច ពង្រឹងភាពខ្លាំងក្នុងឆ្នាំ ២០២២ ពីឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អានរួចដូចបានចាក់វ៉ាក់សាំងការពារភាពបរាជ័យ

ជុំវិញ​ឧកញ៉ា

ភាពខ្លាំង និងភាពខ្សោយ តែងតែមានបង្កប់ក្នុងខ្លួនរបស់បុគ្គលគ្រប់រូប ប៉ុន្តែការកំណត់ឱ្យច្បាស់ពីចំណុចខ្សោយរបស់ខ្លួន និងព្យាយាមពង្រឹង ច្រើនតែត្រូវបានមើលរំលង។ កាលណាយើង ដឹងពីចំណុចអវិជ្ជមានរបស់ខ្លួន នោះនាវានៃភាពជោគជ័យ នឹងបណ្ដែតខ្លួនចូលមកកៀកខ្លួនយើងបន្តិចម្ដងៗ ជាក់ជាមិនខាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងន័យដូចគ្នានេះដែរ ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ សហគ្រិនវ័យក្មេងនៅកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន CSS Group បានចែករំលែកនូវពុទ្ធិដ៏សំខាន់ ចំនួន ១០ចំណុច ស្ដីពីការពង្រឹងសមត្ថភាព ស្របតាមពេលវេលា ដើម្បីត្រៀមខ្លួនយកឈ្នះ គ្រប់បញ្ហា ដែលអាចនឹងចូលមកតោងទាមខ្លួនមនុស្សគ្រប់គ្នា ក្នុងឆ្នាំ២០២២ នេះ ប្រសិនយើងមិនបានផ្លាស់ប្ដូរទម្លាប់ និងផ្នត់គំនិតមិនល្អក្នុងអតីតកាល។

ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានលើកឡើងថា ១០ចំណុចសំខាន់ៗ ដែលបងប្អូនគួរយល់ដឹងនៅក្នុងឆ្នាំ២០២២។ ដោយកុំមើលរំលង ដូចនៅក្នុងឆ្នាំ២០២០ / ២០២១ ដែលបានបង្ហាត់យើងនូវរឿងដែលនឹកស្មានមិនដល់កន្លងមក៖

១/ កុំរំពឹងលើភ័ព្វព្រេងវាសនា

២/ ឈ្វេងយល់ និងយល់ដឹងពីចំណុចខ្សោយ និងខ្វះខាត របស់ខ្លួនឯងឲ្យបានច្បាស់លាស់

៣/ ត្រូវត្រៀមខ្លួនឯងជាស្រេច គ្រប់ពេលវេលា និងកាលៈទេសៈទាំងអស់

៤/ ត្រូវតែពូកែ និងមានភាពឈ្លាសវៃនៅក្នុងការដឹកនាំអាជីវកម្មរបស់អ្នក ហើយត្រូវមានប្រជាប្រិយ៍ភាព និងទំនាក់ទំនងល្អនៅក្នុងសង្គម

៥/ កុំរត់គេចពីបញ្ហា ហើយត្រូវហ៊ានប្រឈមមុខ និងដោះស្រាយបញ្ហាទាំងអស់ដែលកំពុងតែកើតឡើងម្តងមួយៗឲ្យបានច្បាស់លាស់

៦/ កុំជម្រុញខ្លួនឯងឲ្យដើរទៅលើផ្លូវខុស ហើយកុំគិតអវិជ្ជមានច្រើនពេក

៧/ ត្រូវចេះកែច្នៃបញ្ហាដែលបានកើតឡើងឲ្យទៅជាឱកាស ដើម្បីធ្វើការអភិវឌ្ឍខ្លួន ឬស្ថាប័នឲ្យទាន់សភាពជាក់ស្តែង

៨/ ត្រូវដឹងពីគោលដៅ និងគោលបំណងពិតប្រាកដរបស់ខ្លួនឲ្យបានច្បាស់លាស់

៩/ ត្រូវមានឆន្ទៈខ្ពស់ គិតវិជ្ជមាន ដោយការគិត និយាយ ធ្វើ ដោយមានការពិចារណា កុំរវើរវាយទៅតាមអារម្មណ៍

១០/ ត្រូវធ្វើការផ្លាស់ផ្តូរការគិតរបស់អ្នក ដែលធ្លាប់គិតថា«មិនអាចធ្វើបាន មិនអាចទៅរួច ចាំសិន គ្មានសមត្ថភាព គ្មានបទពិសោធន៍ ខ្លាច និង ខ្ជិលជាដើម។ល។»