មកស្គាល់លម្អិតតម្លៃកំពូលរថយន្តប្រណិតលំដាប់អភិជនក្នុងក្ដីស្រមៃ លោកជំទាវឧកញ៉ា នឹម វណ្ណៈ

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ថ្មីៗនេះ បានបង្ហើបពីរថយន្តក្នុងក្ដីស្រមៃចំនួន ២ប្រភេទ ដែលសុទ្ធសឹងជារថយន្តលំដាប់អភិជន និងស៊េរីចុងក្រោយ ឆ្នាំ២០២២។ នោះគឺ រថយន្ត Mercedes Maybach S Class ឆ្នាំ២០២២ និងរថយន្ត Lamborghini ឆ្នាំ២០២២។ កំពូលរថយន្តផលិតនៅទ្វីបអឺរ៉ុប ទាំង២ស៊េរីនេះ ភាគច្រើនគេតែងតែឃើញវត្តមានកំពូលថ្នាក់ដឹកនាំ ប្រធានាធិបតីលំដាប់ពិភពលោក និងអ្នកមានធនធាននិយមប្រើប្រាស់ប្រចាំថ្ងៃ។ ដោយឡែក សម្រាប់ទីផ្សារប្រទេសកម្ពុជាយើង គេនៅមិនទាន់ឃើញមានអ្នក កុម្ម៉ង់ទិញជិះនៅឡើយទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ បានបង្ហោះសារមួយឃ្លា យ៉ាងដូច្នេះថា៖តើគួរសំរេចចិត្តយ៉ាងណា ម្ខាងតាមបេះដូង ម្ខាងតាមខួរក្បាល ??? Mercedes Maybach S class 2022 VS lamborghini 2022

ខាងក្រោមនេះ គឺជាតម្លៃ និងលក្ខណៈសម្បត្តិរបស់កំពូលរថយន្តស៊េរីឆ្នាំ ២០២២ ទាំង២ ស៊េរីនោះ ដែលក្រុមការងារ Oknha News ស្រាវជ្រាវ និងទើបទទួលបាន ពីបណ្ដាហាងលក់រថយន្តទំនើបនៅក្នុងរាជធានីភ្នំពេញ។

សម្រាប់រថយន្តប្រភេទ Mercedes-Maybach S-Class ២០២២ ផលិតចេញមក មាន ២ ម៉ូដែល គឺប្រភេទ

Mercedes-Maybach S580 4Matic និង Mercedes-Maybach S680 4Matic។ Mercedes-Maybach S580 4Matic ឆ្នាំ២០២២ តម្លៃលក់នៅបរទេស​ មានចាប់​ពី ១៨៥ ០០០ ដុល្លារ​ឡើង​ទៅ តែចំពោះតម្លៃក្នុងស្រុកខ្មែរវិញ អាចនឹងថ្លៃលើស ៥០ម៉ឺនដុល្លារ ក្រោយពេលគិតពន្ធនាំចូល។  ដោយឡែក សម្រាប់ម៉ូដែល Mercedes-Maybach S680 4Matic មាន​តម្លៃ​ចាប់​ពី ២១៥ ០០០ ដុល្លារ​ឡើង​ទៅ ឯតម្លៃក្នុងទីផ្សារក្នុងស្រុកអាចថ្លៃដល់ជាង ៦០ម៉ឺនដុល្លារ។   

S580 បំពាក់​មកជាមួយ​ម៉ាស៊ីន Twin-Turbocharged 4.0-Liter V-8 496-hp បន្ថែម​ជាមួយ​និង​ប្រព័ន្ធ Hybrid 48 វ៉ុល ស្របពេល S680  បំពាក់​ជាមួយ​ម៉ាស៊ីន Twin-Turbocharged 6.0-Liter V-12 621-hp ហើយ​រថយន្ត​ទំនើប​ទាំង ២ ម៉ូដែល​គឺ​សុទ្ធ​តែ​ដំណើរការ​ដោយ​ប្រព័ន្ធ​បើកបរ​គ្រប់​កង់ All-Wheel Drive។

រថយន្ត​ប្រភេទ​ S Class ទាំង ២ ម៉ូដែល​ ​មាន​ការ​រចនា​ផ្នែក​ខាងក្នុង​យ៉ាង​ប្រណីត ស្របពេល​មាន​ភាព​ទូលាយ​ផ្ដល់​ផាសុកភាព​ដល់​អ្នកដំណើរ និង​អ្នកបើកបរ ហើយ​កាន់តែ​អស្ចារ្យ ​គឺ​មាន​ប្រព័ន្ធ​ផ្ដល់​ដំណឹង​ពេល​មាន​ការ​ប៉ះទង្គិច​ផង​ដែរ។

ដោយឡែក​សម្រាប់​ការ​ស៊ីសាំង​លើ​ការ​ប្រើប្រាស់​ គឺនៅមិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​នៅឡើយ តែ​សម្រាប់​ល្បឿន​នៃ​រថយន្ត​ទាំងនេះ គឺ​អាច​រត់​ពី ០ ដល់ ៦០mph ក្នុង​រយៈពេល ៤ វិនាទី និង ១០០mph ក្នុង​រយៈ​ពេល ១០,១ វិនាទី ខណៈ​ល្បឿន​លឿន​បំផុត​គឺ ១៣០mph ។

ចំពោះរថយន្ត​ទំនើបស្ព័រម៉ាក Lamborghini Huracan ឆ្នាំ២០២២ ដែលស្ថិតក្នុងចំណោមរថយន្តក្នុងក្ដីស្រមៃ របស់លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ដែរនោះ ផលិតចេញមក មាន៤ ម៉ូដែល។ ​ ដូចជា Lamborghini Huracan ម៉ូដែល Evo, Evo Spyder, Fluo Capsule និង STO ខណៈ Evo គឺ​ជា​ម៉ូដ​ពេញ​និយម​ជាងគេ និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង ៣ ប្រភេទ​ផ្សេង​ទៀត។

ចំពោះតម្លៃ​របស់​រថយន្ត​ដែល​មាន​រូបតំណាង​គោជល់​ខាងលើ គឺ​ប្រភេទ Evo មាន​តម្លៃ​ចាប់ពី ២១៣ ១០៤ ដុល្លារ Evo Spyder មាន​តម្លៃ​ចាប់ពី ២៣៣ ៩៦១ ខណៈ Fluo Capsule មាន​តម្លៃ​ចាប់ពី ២៨៧ ៤៩៨ ដុល្លារ ស្របពេល STO មាន​តម្លៃ​ចាប់ពី ៣៣១ ៥៣៣ ដុល្លារ។ ដោយឡែក សម្រាប់តម្លៃរថយន្ត Lamborghini Huracan ស៊េរីឆ្នាំ ២០២២ ពេលមកដល់កម្ពុជា តម្លៃអាចនឹងលោតដល់ ជាង ៧០ម៉ឺនដុល្លារ ។  

រថយន្ត​ទំនើប​មួយ​នេះ មាន​បំពាក់​ជាមួយ​​ម៉ាស៊ីន 5.2 Liter V-10 ដែល​មាន​កម្លាំង 602សេះ​ ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​កង់​ក្រោយ និង 631​សេះ​ សម្រាប់​រថយន្ត​ដំណើរការ​ដោយ​កង់​ទាំង ៤ និង​ប្រភេទ STO។ យោង​ទៅ​តាម​ការ​សាកល្បង​បើកបរ​ទៅលើ​ប្រភេទ​រថយន្ត Evo ដំណើរ​ការ​ដោយ​កង់​ទាំង ៤ វា​អាច​រត់​ពី ០ ដល់ ៦០ mph ក្នុង​រយៈពេល ២,៥ វិនាទី និង​ឡើង​ដល់ ១៣៥mph ក្នុង​រយៈពេល ១០,៤ វិនាទី។

ក្រៅពីមានអាជីវកម្មមួយចំនួនក្នុងដៃ និងជាសហគ្រិនឆ្នើមមួយរូប ហើយលោកជំទាវ តែងអញ្ជើញទៅណាមកណា ដោយប្រើប្រាស់រថយន្តម៉ាក Rolls-Royce និងរថយន្តម៉ាក Mercedes G500 របស់ខ្លួន។ ដោយឡែក បើនិយាយពីការងារចុះជួយសង្គមវិញ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាសប្បុរសជនចិត្តធម៌ដ៏សកម្ម ដែលតែងតែចេញមុខ ចូលរួមជាមួយរដ្ឋាភិបាលក្នុងសកម្មភាពសប្បុរសធម៌ និងបរិច្ចាគធនធានផ្ទាល់ខ្លួនជួយសង្គម និងប្រជាពលរដ្ឋខ្វះខាត កុមារកំព្រា ចាស់ជរា ទុរគត ជាញឹកញាប់មិនដែលខាន។

បន្ថែមពីនេះ លោកជំទាវ ក៏មានតួនាទីជាប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ ទទួលបន្ទុកមើលថែ និងចិញ្ចឹមបីបាត់កុមារកំព្រា ទុរគត រាប់សិបនាក់ ដែលមានទីតាំងនៅខេត្តសៀមរាបផងដែរ៕