មហាសេដ្ឋី Stephen Ross ឈ្នះ​សិទ្ធិ​ផ្សព្វផ្សាយ​ការ​ប្រកួត Champions League ក្នុង​តម្លៃ​ ២៥០លាន​ដុល្លារ

អន្តរជាតិ

សមាគមបាល់ទាត់​អឺរ៉ុប ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​មាន​សិទ្ធ​ផ្សព្វផ្សាយ​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ Champions League គឺ​ធ្លាក់​ទៅ​លើ​ក្រុមហ៊ុន Relevent Sports Group ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី Stephen Ross។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោង​ទៅ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ជិតស្និទ្ធ​មួយ​បាន​ទម្លាយ​ថា ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង New York បាន​ចំណាយ​លុយ​យ៉ាងតិច ២៥០លាន​ដុល្លារ​សម្រាប់​សិទ្ធ​ផ្សព្វផ្សាយ​ការ​ប្រកួត UEFA Champions League ជាមួយ​កុងត្រា​ចាប់ពី​ឆ្នាំ ២០២៤ ដល់ ២០២៧។

បញ្ជាក់​ដែរ​ថា សហគ្រិន Ross ដែល​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Related Cos., បាន​ចាយ​លុយ​រាប់​លាន​ដុល្លារ​ដើម្បី​អាច​អូសទាញ​ផល​ចំណេញ​ពី​វិស័យ​បាល់ទាត់​នៅ​អាមេរិក​តាំងពី​ឆ្នាំ ២០១៣ មក​ម៉្លេះ។

បច្ចុប្បន្ន​ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ខាងលើ​គឺ​មាន​ប្រមាណ​ខ្ទង់ ៨,៣ ពាន់​លាន​ដុល្លារ៕​

ប្រភព: Bnnbloomberg