មហាសេដ្ឋី​ស្បែក​ខ្មៅ​តំបូង​បំផុត ហ៊ានទិញចំការផលិតស្រានៅអាហ្វ្រិកខាងត្បូង

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ លោក Patrice Motsepe ដែល​ត្រូវបាន​ទស្សនាវដ្តី Forbes ដាក់​រហស្សនាម​ឲ្យ​ថា ជា​មហាសេដ្ឋី​ស្បែក​ខ្មៅ​នៅ​អាហ្វ្រិក​តំបូង​បង្អស់ បាន​ធ្វើការ​បោះជំហាន​ចូលក្នុងលើ​វិស័យ​អាជីវកម្ម​ថ្មី​ស្រឡាង​មួយ​គឺ ការ​ផលិត​ស្រា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចម្ការ​ផលិត​ស្រា​ដែល​មហាសេដ្ឋី​ខាងលើ​បាន​បញ្ជា​ទិញ​គឺ​មាន​ឈ្មោះ​ថា Hidden Valley ដែល​មាន​ទីតាំង​នៅ​ជិត Stellenbosch និង Somerset ខណៈ​ការ​វិវិនិយោគស្រានេះ​របស់​លោក​គឺ ត្រូវបាន​គេ​សរសើរ​ថា​ជា​ការ​វិនិយោគ​ដ៏​វៃឆ្លាត​មួយ​នៅ​អាហ្វ្រិកខាងត្បូង។

មូលហេតុ​ដែល​គ្រប់គ្នា​សរសើរ​ចំពោះ​ការ​សម្រេចចិត្ត​របស់​លោក គឺ​ដោយសារ​ Motsepe ដើរ​ទាន់​កាលៈទេសៈ​ក្នុង​ការ​ហ៊ាន​ជះលុយ​លើ​អាជីវកម្ម​ថ្មីស្រឡាង ស្របពេល​បច្ចុប្បន្ន​ស្រា​ដែល​ផលិត​នៅ​អាហ្វ្រិកខាងត្បូង​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។ លើសពីនេះ អ្វី​ដែល​គ្រប់គ្នា​មិន​ដឹង​គឺ អាហ្វ្រិកខាងត្បូង​គឺ​ជា​ប្រទេស​ផលិត​ស្រា​ធំបំផុត​លើ​លោក​ទី ៩ ដែល​ផលិត​ស្រា​ប្រមាណ ៤%​ ទូទាំង​ពិភពលោក។

មួយ​វិញ​ទៀត​ការ​ដែល​ហ៊ាន​ទិញ​ចម្ការ​ផលិត​ស្រា Hidden Valley ដែល​ជា​តំបន់​មាន​ទិន្នផល​ដំណាំ​ទាប​ តែ​សម្រាប់​ទំពាំងបាយជូរ​គឺ​មាន​ទិន្នផល​យ៉ាង​ល្អប្រសើរ​សម្រាប់​ការ​ផលិត​ស្រា ជាពិសេស​ទុក​កាន់តែយូរ គឺ​កាន់តែ​ល្អ។ នេះ​បើតាម​ការ​អះអាងពី​អ្នក​ជំនាញ​ Wine Industry Advisor។

បញ្ជាក់​ដែរ​ថា លោក Patrice Motsepe គឺ​ជា​មហាសេដ្ឋី​អាហ្វ្រិក​តំបូង​បំផុត​ដែល​អះអាង​ដោយ Forbes កាលពី​ឆ្នាំ ២០០៨ ខណៈ​បច្ចុប្បន្ន​លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣ ពាន់​លាន​ដុល្លារ ជាមួយ​អាជីវកម្ម​ជាច្រើន​នៅ​ក្នុង​ដៃ៕

ប្រភព: Travelnoire