ក្រុមហ៊ុន Pfizer ព្យាករថា ការលក់វ៉ាក់សាំង និងថ្នាំកូវីដ ១៩ របស់ខ្លួន នឹងកើនដល់ ៥៤ ពាន់លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

ក្រុមហ៊ុនអាមេរិក Pfizer Ince កាលពីថ្ងៃអង្គារ បានបង្កើនការព្យាករ របស់ខ្លួន ក្នុងការលក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ នៅក្នុងឆ្នាំ ២០២២ នេះថា នឹងទទួលបានប្រហែល ៣២ ពាន់លានដុល្លារ ខណ:ក្រុមហ៊ុន ក៏រំពឹងខ្ពស់ផងដែរថាខ្លួនអាចនឹងរកបាន ២២ ពាន់លានដុល្លារបន្ថែមទៀត ពីការលក់ថ្នាំគ្រាប់ លេបតាមមាត់ ប្រឆាំងទៅនឹងជំងឺឆ្លងជាសកលមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង Pfizer បានផលិតវ៉ាក់សាំង ដោយផ្អែកទៅលើបច្ចេកវិទ្យា mRNA ហើយត្រូវបានគេយកទៅប្រើប្រាស់ក្នុងប្រទេសជាង ១៦០ រួមទាំងសហរដ្ឋអាមេរិកផងដែរ ខណ:ក្រុមហ៊ុននេះ មានបំណងផលិតឱ្យបានច្រើនជាង ៤ ពាន់លានដូស នៃចំនួនចាក់ នៅឆ្នាំ ២០២២ បើធៀបនឹងឆ្នាំមុន ផលិតបាន ៣ ពាន់លានដូស ។

ដោយឡែក Paxlovid ដែលស្គាល់ថាជាថ្នាំគ្រាប់ការពារកូវីដ ១៩ ហើយថ្នាំនេះមានប្រសិទ្ធិភាពជួយការពារអ្នកជំងឺពីការចូលទៅសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យ និងការស្លាប់ចំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់ ត្រូវបានក្រុមហ៊ុន Pfizer រំពឹងថា នឹងផលិតយ៉ាងហោចណាស់ ១២០ លានបន្ទះ នៅឆ្នាំនេះ ៕

ប្រភព: Kelo News