ក្រុមហ៊ុន សុវណ្ណារី វីឡា កំពុងអភិវឌ្ឍន៍លំនៅដ្ឋានច្រើនកន្លែងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានសាងសង់វីឡាប្រណិតៗ។ មានសន្ទុះគាំទ្រជាហូរហែ និងស្របនឹងផែនការមេរបស់ក្រុមហ៊ុន ដែលចង់កែប្រែផ្លាស់ប្ដូរបរិបទសម្រាប់ការរស់នៅសម័យថ្មីពោរពេញទៅការជឿនលឿន និងសម្បូរបែបក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន សុវណ្ណារី វីឡា បានបើកលក់ជាហូរហែ។
លោកស្រី ហេង សុវណ្ណារី ជាអគ្គនាយិកានៃក្រុមហ៊ុន សុវណ្ណារី វីឡា គឺជាអ្នកជំនួញស្រ្តីវ័យក្មេងម្នាក់នៅកម្ពុជាពោរពេញដោយសមត្ថភាព សក្តានុពល និងការច្នៃប្រឌិតរចនាបទបុរីដ៏ទាក់ទាញ។ លោកស្រីជាថ្នាក់ដឹកនាំម្នាក់តែងតែលើកទឹកចិត្តបំផុសស្មារតីឲ្យបុគ្គលិកធ្វើការប្រកបដោយទំនុកចិត្ត និងឆន្ទៈខ្ពស់។ នេះបើតាមបុគ្គលិកម្នាក់បង្ហើបប្រាប់សារព័ត៌មានឧកញ៉ាញូស៍។
ចាប់តាំងពីប្រឡូកចូលក្នុងវិស័យសាងសង់លំនៅដ្ឋានមក លោកស្រី ហេង សុវណ្ណារី បានបោះទុនវិនិយោគ ៥គម្រោងរួចមកហើយ ដោយគម្រោងទី១ ស្ថិតលើផ្លូវជាតិលេខ៥១ គម្រោងទី២ ស្ថិតក្រោយសាលាកូរ៉េ គម្រោងទី៣និងគម្រោងទី៤ ស្ថិតនៅក្រោយវត្តភ្នៀត នៅភូមិទួលលាប សង្កាត់ស្នោរ ខណ្ឌកំបូល ដោយក្នុងនោះគម្រោងទាំង៤នេះទទួលបានការគាំទ្រជាច្រើន ពីអតិថិជន។
កាលពីថ្មីៗនេះ លោកស្រី ទើបតែបង្កើតលក់គម្រោង សុវណ្ណារី វីឡា ដែលគម្រោងទី៥ជាផ្លូួវការ ស្ថិតនៅក្នុងតំបន់ សក្ដានុពល ទីតាំងភូមិផ្លាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាផ្ទះបែបប្រណិតប្រភេទថ្មី តម្លៃសមរម្យ។
លោកស្រី ហេង សុវណ្ណារី បានលើកឡើងថា៖ “ មកដល់ពេលនេះយើងខ្ញុំបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការពង្រីកវិសាលភាពនៃគម្រោងថ្មី ដោយអភិវឌ្ឍន៍លំនៅឋានដែលប្រកបដោយផាសុកភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវចេញចូលធំទូលាយ គុណភាពសំណង់ ការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស ធានាបាននូវគុណភាពសំណង់ដែលរឹងមាំ ការបំពាក់សម្ភារៈទំនើបៗ និងប្រកបដោយគុណភាពខ្ពស់ក្នុងគេហដ្ឋាន” ។
លោកស្រីបន្តថា សន្ទុះនៃការគាំទ្ររបស់អតិថជនបែបនេះហើយ ទើបធ្វើឱ្យក្រុមហ៊ុន សុវណ្ណារី វីឡា ប្រឹងប្រែងកាន់តែខ្លាំងបន្ថែម បន្តរក្សា គុណភាព សោភ័ណ្ឌ ផាសុខភាព ស្តង់ដារសំណង់ឱ្យកាន់ តែល្អប្រសើរឡើងជាលំដាប់៕