កាលពីពេលថ្មីៗនេះ អ្នកបង្កើតគោលនយោបាយរបស់ធនាគារជប៉ុនហៅកាត់ BOJ បានបង្ហើបឲ្យដឹងថា យុទ្ធនាការគ្មានកូវីដ ឬ Zero-COVID របស់ប្រទេសចិនអាចនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកមានការថយចុះ ដ្បិតការផ្គត់ផ្គង់មិនអាចដើរទាន់តម្រូវការ។
“ប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតមួយលើលោក និងជារោងចក្រ និងទីផ្សារធំបំផុតលើលោក។ វាអាចនឹងបង្កហានិភ័យសម្រាប់ការអនុវត្តយុទ្ធនាការ Zero-COVID ដ្បិតការឆ្លងវីរុស Omicron នាពេលបច្ចុប្បន្នមានកំណើនខ្លាំង ស្របពេលការពន្យាពេលផ្គត់ផ្គង់តម្រូវការទីផ្សារអាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចពិភពលោក”។
ដោយឡែក ការសន្និដ្ឋានមួយនេះគឺធ្វើឡើងបន្ទាប់ពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ IMF បានធ្វើការព្រមានដល់ប្រទេសចិនកាលពីខែមុនអំពីការអនុវត្តយុទ្ធនាការខាងលើ បើទោះជាបច្ចុប្បន្នប្រទេសចិនកំពុងជួបប្រទះការរាតត្បាតសារជាថ្មីក៏ដោយ៕
ប្រភព: CNA