គ្រួសារ​មហាសេដ្ឋី​មាន​បំផុត​នៅ​ថៃ ប្រកាស​បន្ត​វិនិយោគ​លុយ​ធំ​ បំណង​បង្កើន​ចំណូល​ទ្វេដង​រយៈពេល ៥ ឆ្នាំ

អន្តរជាតិ

យោងទៅ​តាម​ការ​ប្រកាស​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន​ធំ​បំផុត​នៅ​ប្រទេស​ថៃ​ដែល​កំពុង​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល Chirathivat បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​បន្ត​វិនិយោគ​ប្រាក់ ១០០ ពាន់​លាន​បាត ឬ​ជាង ៣ ពាន់​លាន​ដុល្លារ​ ដើម្បី​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់​ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពបាន​ឲ្យ​ដឹង​​ថា គ្រួសារ​មាន​ទ្រព្យ​ច្រើន​បំផុត​នៅ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយនេះ មាន​បំណង​ចង់​បង្កើន​ចំណូល​ប្រចាំឆ្នាំ​របស់​ពួកគេ​ដល់​ទៅ ២,៥ ដង​សម្រាប់​រយៈពេល ៥ ឆ្នាំ​ខាងមុខ​ទៀតផង។

មិនតែប៉ុណ្ណោះ ក្រុមគ្រួសារ​សេដ្ឋី​នេះនឹង​បន្ត​អនុវត្ត​ផែនការ​សំខាន់ៗ​ទៅកាន់​ក្រុមហ៊ុន​ដៃគូ និង​សាខា​ជាច្រើន​ទូទាំង​ប្រទេសថៃ ក៏​ដូចជា​ក្រៅ​ប្រទេស​រួមមាន វៀតណាម និង​អ៊ីតាលី​ជាដើម ខណៈ​ប្រទេស​ទាំង ៣ នេះ គឺ​ជា​ប្រភព​ចំណូល​ធំ​បំផុត​របស់​គ្រួសារ​ស្ដេចត្រាញ់​មួយ​នេះ។

ក្នុង​រយៈពេល ៩ ខែឆ្នាម​២០២១ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល Chirathivat ទទួល​បាន​ចំណូល​ប្រមាណ ៤,១ ពាន់​លាន​ដុល្លារ ថយចុះ ៤% បើ​ធៀប​នឹង​ឆ្នាំ២០២០ ស្របពេល​ការរាតត្បាត​ជំងឺ​កូវីដ ១៩ គឺ​ជា​ដើមចម​សំខាន់​ក្នុងការ​បង្ក​ឲ្យ​ចំណូល​របស់​ក្រុមហ៊ុន​មាន​ការ​ធ្លាក់ចុះ៕

ប្រភព: Forbes