ក្រសួងសេដ្ឋកិច្ច ទុកពេល ៧ថ្ងៃ ឱ្យក្រុមហ៊ុនផ្ដល់សេវាអ៊ិនធឺណិតក្នុងស្រុកមួយ រួសរាន់ចូលមកបង់ពន្ធ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាប្រតិបត្តិករផ្តល់សេវាអុីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទាំងពីរសម្រេចទុករយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ដើម្បីឱ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋ ជាកំហិត។

ក្នុងករណី ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) នៅតែគេចវេសមិនព្រមទូទាត់បំណុលជូនរដ្ឋក្រសួងទាំងពីរនឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ព្រមទាំងចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ក្នុងការបំពេញកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋតាមពេលវេលាកំណត់ខាងលើ។ អានលម្អិត…