កាលពីពេលថ្មីៗនេះ Binance ដែលជាទីផ្សារជួញដូរកាក់ឌីជីថលធំបំផុតលើពិភពលោក បានធ្វើការចំណាយលុយប្រមាណ ២០០ លានដុល្លារ ទៅលើការវិនិយោគជាមួយនឹងក្រុមហ៊ុនសារព័ត៌មានឌីជីថល Forbes ដែលមានអាយុកាល ១០៤ ឆ្នាំមកហើយ។
មូលនិធិខាងលើនេះផងដែរ នឹងជួយឲ្យ Forbes អាចអនុវត្តគម្រោងការណ៍បញ្ចូលគ្នាជាមួយក្រុមហ៊ុនជួញដូរសាធារណៈជាមួយគោលបំណងពិសេសណាមួយ ឬ SPAC នៅត្រីមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមការអះអាងពីមនុស្សដែលដឹងច្បាស់ពីកិច្ចព្រមព្រៀងមួយនេះ។
ដោយឡែក ទឹកប្រាក់ ២០០ លានដុល្លារដែល Binance បានចាយទៅលើ Forbes គឺបានរ៉ាប់រងពាក់កណ្ដាលនៃទំហំទឹកប្រាក់ ៤០០ លានដុល្លារដែល Forbes ធ្លាប់អះអាងថា នឹងទទួលពីការបណ្ដាក់ទុនកាលពីខែសីហា ខណៈ ២០០ លានដុល្លារទៀតនៅមិនទាន់បញ្ចេញអត្តសញ្ញាណម្ចាស់លុយនៅឡើយ។
បន្ថែមពីនោះ ក្រៅពីក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតទី ២នៅ Forbes ក្រុមហ៊ុនដឹកនាំដោយមហាសេដ្ឋី Changpeng Zhao ក៏នឹងមានសិទ្ធិក្នុងការទទួលបាន ២ កៅអីសម្រាប់តំណែងប្រធាននៃក្រុមប្រឹក្សាភិបាលទាំង ៩ កៅអីនៅក្រុមហ៊ុនយក្ស Forbes ផងដែរ៕
ប្រភព: CNBC