សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តែងតាំងសមាសភាពថ្នាក់ដឹកនាំថ្មី ចំនួន ១៣រូបជាម្ចាស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុល្បីៗ

អាជីវកម្ម

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាលថ្មីនៃសមាគមចំនួន ១៣រូប ក្នុងនោះ លោក សុខ វឿន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាល ខណៈលោកស្រី ឌិត នីតា អគ្គនាយិកាប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា ជាអនុប្រធានក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិ២០២២ ដល់២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបោះឆ្នោតនេះធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៦ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានការចូលរួមពីសមាជិកសមាជិកាជាង ១០០ស្ថាប័ននៅកម្ពុជា។

បេក្ខជន១១រូបផ្សេងៗទៀត ដែលកំពុងថ្នាក់ដឹកនាំធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសម្រាប់អាណត្តិ ២០២២ដល់២០២៣ រួមមាន៖

១. លោក គា បូរាណ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ
២. លោក ដុស ឌីន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
៣. ឧកញ៉ា ប៊ុន មុន្នី មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថី
៤. លោក អ៊ុំ សមអឿន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់
៥. លោក ចាន់ ម៉ាច មកពីធនាគារ ហ្វីលីព
៦. ឧកញ៉ា ហួត អៀងតុង មកពីធនាគារ ហត្ថា
៧. អ្នកស្រី តុប សុក្រសម្ភារ មកពីធនាគារអ៊ូរី
៨. លោក ប៉ា ប៉ុណ្ណរិទ្ធី មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា
៩. លោក ឃូ ប៊ុនទ្រី មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន
១០. លោក ឡាវ ប៉ូគៀត មកពីគ្រឹះស្ថានភតិសន្យា អាយហ្វាយណាន់
១១. លោក ផេង ភាព មកពីគ្រឹះស្ថានឥណទានជនបទ ស៊ីខេអិលអេស

សូមជម្រាបជូនថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាកចំណេញ មានគោលដៅធានាឲ្យបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសំបូរបែបទាន់ពេលវេលាតាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

ដើម្បីអាចសម្រេចគោលដៅនេះបាន សមាគម នឹងសម្របសម្រួលជាមួយប្រតិបត្តករ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន និងវិនិយោគគិន៕