សម្តេច ហ៊ុន សែន ជួបអតីតអនុប្រធានាធិបតីអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងដំណើរទស្សនកិច្ចចំនួន ៣ថ្ងៃ នាទីក្រុងស៊េអូល ប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបនឹងប្រធានាធិបតី លោក មួន ចេអ៊ីន ប្រធានរដ្ឋសភាជាតិកូរ៉េ លោក Park Byeong-Seung និងឥស្សរជនជាច្រើនរូបទៀត ដើម្បីជជែកពិភាក្សាពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ទាំងកិច្ចការនយោបាយ និងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនចូលរួមមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) ស្តីពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» និងមហាសន្នបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសិល្បៈសកល ក្នុងទីក្រុងសេអ៊ូល នាព្រឹកនេះ សម្តេចនាយរដ្ឋមន្រ្តីកម្ពុជា បានទទួលពានរង្វាន់ស្នាដៃសន្តិភាពស៊ុនហាក់ ពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល នៅថ្ងៃម្សិលមិញ។

នាព្រឹកថ្ងៃទី១៣នេះ សម្តេច ហ៊ុន សែន បានជួបជជែកគ្នាជាមួយលោក ម៉ៃ ផេន អតីតអនុប្រធានាធិបតីអាមេរិក យ៉ាងណាមិនមាននរណាដឹងថាលោកទាំងពីរបានជជែក ឬបង្ហាញទស្សនៈអ្វីនោះឡើយ។

ជាការកត់សម្គាល់ ជំនួបសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា និងអតីតអនុប្រធានាធិបតីអាមេរិក នៅពេលនេះកើតឡើងក្រោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងនូវសុន្ទរកថាតាមប្រព័ន្ធវីដេអូ បង្ហាញពីកិច្ចខិតខំរបស់ខ្លួនក្នុងការដោះស្រាយបញ្ហារបស់ឧបទ្វីបកូរ៉េ រហូតលោកក្លាយជាមេដឹកនាំដំបូងគេរបស់អាមេរិក ដែលបានជួបចរចាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន នៅសិង្ហបុរី និងវៀតណាម កាលពីឆ្នាំ២០១៩។

បើតាមសារព័ត៌មានជិតស្និតជាមួយរដ្ឋាភិបាលកម្ពុជា Fresh News ចេញផ្សាយផងដែរនូវសកម្មភាពនៃការចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នៅប្រទេសកូរ៉េខាងត្បូងនេះ ដោយសម្តេចតេជោ ហ៊ុន សែន និងលោក ម៉ៃ ផេន បានរំលេចនូវរូបភាពស្និទ្ធស្នាលច្រើន ខណៈសម្តេច និងលោក ម៉ៃ ផេន ត្រូវបានគេរៀបចំឱ្យអង្គុយជិតគ្នាលើកៅអីគណៈអធិបតី៕