គ្រប់គ្នាប្រហែលជាដឹងរួចហើយថា នៅលើពិភពលោកយើងកំណើននៃប្រជាជនមានការកើនឡើងឥតឈប់ឈរ ជាក់ស្ដែងបច្ចុប្បន្នមានប្រជាជនសរុបប្រមាណ ៧,៧៥៣ ពាន់លាននាក់នៅលើផែនដីមួយនេះ។
ដោយឡែក បើក្រឡេកទៅមើលទ្វីបដែលធំជាងគេវិញគឺ ទ្វីបអាស៊ី ស្របពេលប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍គឺមានប្រមាណច្រើនជាង ៦៥៥ លាននាក់ ដែលគិតទៅគឺ ៨,៥% នៃចំនួនប្រជាជនសរុបលើពិភពលោក។
ជាមួយគ្នានោះ បើនិយាយពីទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតលើលោកវិញ រដ្ឋធានី Jakarta នៃប្រទេសឥណ្ឌូណេស៊ីជាប់លេខ ២ ខណៈ Tokyo ជាប់លេខ ១ ស្របពេលទីក្រុង Manila នៃប្រទេសហ្វីលីពីនជាប់លេខ ៥ ហើយទីក្រុងភ្នំពេញយើងវិញជាប់លេខ ២៣៦។
ចង់ដឹងកាន់តែច្បាស់ពីចំនួនប្រជាជនរស់នៅតាមរដ្ឋធានីនៃប្រទេសទាំង ១០ នៅអាស៊ីអាគ្នេយ៍សូមតាមដានបញ្ជីខាងក្រោមដូចតទៅ៖
- ទីក្រុង Jakarta នៃប្រទេសឥណ្ឌូណេស៊ីមានប្រជាជនរស់នៅសរុប ៣៤ ៥៤០ ០០០ នាក់
- ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជាមានប្រជាជនរស់នៅសរុប ២ ១៧៧ ០០០ នាក់
- ទីក្រុង Bandar Seri Begawan នៃប្រទេសប្រ៊ុយណេមានប្រជាជនរស់នៅសរុប ១០០ ៧០០ នាក់
- ទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវមានប្រជាជនរស់នៅសរុប ១ ០៥៨ ០០០ នាក់
- ទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីមានប្រជាជនរស់នៅសរុប ៨ ២៨៥ ០០០ នាក់
- ទីក្រុង Nay Pyi Taw នៃប្រទេសមីយ៉ាន់ម៉ាមានប្រជាជនរស់នៅសរុប ៩២៤ ៦០៨ នាក់
- ទីក្រុង Manila នៃប្រទេសហ្វីលីពីនមានប្រជាជនរស់នៅសរុប ២៣ ០៨៨ ០០០ នាក់
- ទីក្រុងសាំងហ្គាពួរ នៃប្រទេសសិង្ហបុរីមានប្រជាជនរស់នៅសរុប ៥ ៧៤៥ ០០០ នាក់
- ទីក្រុងបាងកក នៃប្រទេសថៃមានប្រជាជនរស់នៅសរុប ១៧ ០៦៦ ០០០ នាក់
- ទីក្រុងហាណូយ នៃប្រទេសវៀតណាមមានប្រជាជនរស់នៅសរុប ៦ ៥៧៦ ០០០ នាក់៕
ប្រភព: Wikipedia