ឯកឧត្ដម ជា ចំរើន និង ភរិយាលោកគឺ លោកជំទាវ ចាប ច័ន្ទមានីកា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជអាណាចក្រកម្ពុជា ព្រះរាជប្រទាន រម្យងារជាឧកញ៉ាទាំងពីរនាក់ប្ដីប្រពន្ធតែម្ដង គ្រាន់តែការតែងតាំងនោះខុសខែឆ្នាំគ្នាប៉ុណ្ណោះ ។ ការទទួលរម្យងារនេះ ក៏ព្រោះតែលោកទាំងពីរបានចូលរួមចំណែកជួយសល់សង្គមជាច្រើនកន្លងមក។ នេះបើតាមការបង្ហាញឲ្យដឹងតាមរយៈផេកផ្លូវការ របស់ឯកឧត្ដម ជា ចំរើន ។
តាមរយៈផេកផ្លូវការ Chea Chamroeun, PhD បានសរសេររៀបរៀបរាប់អមនឹងព្រះរាជក្រឹត្យព្រមទាំងរូបភាពស្វាមីភរិយាលោកទាំងពីរដូច្នេះ” រំលឹកអនុស្សាវរីយ!!!ខ្ញុំបាទ ជា ចំរើន និង ភរិយាជំទាវឧកញ៉ា ចាប ច័ន្ទមានីកា បានចូលរួមអភិវឌ្ឍន៍សង្គមជាតិ ហើយជាតិបានផ្តល់មហាកិត្តិយសថ្លៃថ្លាបំផុតចំពោះរូបខ្ញុំទាំងពីរនាក់វិញកន្លងមកក្រោមម្លប់សុខសន្តិភាព។ឆ្លៀតក្នុងឱកាសដ៏មហាប្រពៃថ្លៃថ្លានៃឆ្នាំថ្មី ឆ្នាំសកល ២០២០ ខ្ញុំបាទសូមជូនពរស័ព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ចំពោះពុកម៉ែបងប្អូន សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕