AMD ចាយលុយ ៥០ ពាន់លានដុល្លារទិញយកក្រុមហ៊ុន Xilinx ដើម្បីប្រកួតប្រជែងជាមួយ Nvidia

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Advanced Micro Devices (AMD) បាននិយាយកាលពីថ្ងៃចន្ទ ទី ១៤ កុម្ភៈថា ខ្លួនបានបញ្ចប់ការទិញយកក្រុមហ៊ុន Xilinx នៅក្នុងកិច្ចព្រមព្រៀមបំបែកកំណត់ត្រា នៃឧស្សាហកម្មបន្ទះឈីប ដែលមានតម្លៃប្រហែល ៥០ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង កិច្ចព្រមព្រៀមដ៏ធំមួយនេះ អាចសម្រេចទៅបាន ដោយសារការសម្រេចចិត្តរបស់ក្រុមហ៊ុនគូប្រជែង Nvidia ដែលបានបោះបង់ចោល ផែនការរបស់ពួកគេ ក្នុងការទិញយកក្រុមហ៊ុន ដែលគ្រប់គ្រងដោយ SoftBank មួយនេះ ក្រោយពីជួបឧបសគ្គផ្នែកច្បាប់ ។

ដោយឡែកសម្រាប់ AMD វិញ ប្រតិបត្តិការរបស់ពួកគេ បានដំណើរការទៅមុខបានយ៉ាងរលូន ជាមួយនឹងការអនុម័តគ្រប់គោលការណ៍ទាំងអស់ សម្រាប់ការទិញយកក្រុមហ៊ុន Xilinx នេះ ។

ហើយមិនតែប៉ុណ្ណោះ ជាមួយនឹងការទិញយក Xilinx នាយកប្រតិបត្តិ AMD លោកស្រី Lisa Su បាននិយាយថា AMD នឹងអាចបង្កើនទំហំរបស់ខ្លួន នៅក្នុងទីផ្សារសំខាន់ៗ ដូចជាទីផ្សារផ្នែកទំនាក់ទំនង 5G , ទីផ្សាររថយន្ត , ឧស្សាហកម្ម , អវកាស និងទីផ្សារផ្នែកការពារជាតិជាដើម ៕

ប្រភព: CNA