ក្រុមហ៊ុន Vale SA ប្រកាស​ដក​ពាក្យ​ប្ដឹង​មហាសេដ្ឋី Beny Steinmetz ជាមួយ​សំណង ១,២ ពាន់​លាន​ដុល្លារ

អន្តរជាតិ

យោង​ទៅ​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ខ្នាត​យក្ស Israeli បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Vale SA បាន​ដក​ពាក្យបណ្ដឹង​ចំពោះ​លោក Beny Steinmetz នៅ​តុលាការ​ទីក្រុង London ជាមួយ​នឹង​បុគ្គល ៥ រូប​ទៀត ខណៈ​ដំណើរការ​កាត់ក្ដី​ទើប​នឹង​ចាប់ផ្ដើម​មិនទាន់​បាន​ពាក់កណ្ដាល​ការ​គ្រោងទុក ១១ សប្ដាហ៍​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹក​បន្តិច​ថា ក្រុមហ៊ុន​ជីក​រ៉ែ​ធំ​បំផុត​នៅ​ប្រេស៊ីល​មួយនេះ​បាន​ធ្វើការ​ចោទ​ប្រកាន់​ទៅកាន់​មហាសេដ្ឋី​ខាងលើ​ថា បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស៊ីសំណូកសូកប៉ាន់ និង​បាន​ទាមទារ​ប្រាក់​សំណង ១,២ ពាន់​លាន​ដុល្លារ​កាលពី​ពេលកន្លង​ទៅ។

យ៉ាងណា ក្រោយ​ដាក់​ពាក្យ​បណ្ដឹង​មិន​បាន​ប៉ុន្មាន ខាង​ដើមចោទ​បាន​ដក​ពាក្យបណ្ដឹង​មក​វិញ ក្រោម​ហេតុផល ពេលវេលា​មិន​សក្ដិសម និង​បាន​រំសាយ​ចោល​នូវ​ការ​បង្កក​ការ​បញ្ជា​ទិញ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនួញ​របស់ Steinmetz ទាំងអស់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក Bobby Morse មេធាវី​ការពារក្ដី​របស់​មហាសេដ្ឋី​ជនជាតិ​អ៊ីស្រាអែល។

បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន Vale បាន​ធ្វើការ​ប្ដឹងផ្ដល់​ជាមួយ​គោលបំណង​ទារ​ថ្លៃ​ជំងឺចិត្ត ១,២ ពាន់​លាន​ដុល្លារ​ បន្ទាប់​ពី​ចោទប្រកាន់ Steinmetz និង​ដៃគូ​ជំនួញ​របស់​លោក ថា​បាន​ឃុបឃិត​​លួច​កែប្រែ​កិច្ចសន្យា​ជីក​អណ្ដូង​រ៉ែ​នៅ​ប្រទេស​ហ្គីណេ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។

រឿងក្ដី​មួយ​នេះ​ទៀត​សោត គឺ​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​ជម្លោះ​ដ្រាម៉ា​រវាង​ក្រុមហ៊ុន​រ៉ែ និង​មហាសេដ្ឋី​វែងឆ្ងាយ​បំផុត​មួយ ដោយសារ​តែ​មាន​ការ​ស៊ើបអង្កេត​ឆ្លង​ដល់​ ២ ប្រទេស​គឺ សហរដ្ឋអាមេរិក និង​ប្រទេស​ស្វីស៕

ប្រភព: bnnbloomberg