ធនាគារល្បីឈ្មោះ Siam Commercial Bank Pcl (SCB) របស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃអង្គារ ថាខ្លួននឹងធ្វើការវិនិយោគទឹកប្រាក់ចំនួន ១០០ លានដុល្លារ ទៅក្នុងអាជីវកម្ម Statup ផ្នែក Fintech របស់ក្រុមហ៊ុនឥណ្ឌូនេស៊ី Akulaku ដែលជាផ្នែកមួយនៃការពង្រីកធនគាររបស់ខ្លួន នៅខាងក្រៅប្រទេស ក៏ដូចជាការដើរចូលទៅក្នុងទីផ្សារបច្ចេកវិទ្យាផងដែរ ។
ជាក់ស្តែង SCB កាលពីឆ្នាំមុន បានប្រកាសអំពីការរៀបចំរចនាសម្ព័ន្ធ និងការពង្រីកអាជីវកម្មរបស់ខ្លួន ជាមួយនឹងគោលដៅ ទាញយកអតិថិជនឱ្យបាន ២០០ លាននាក់ នៅឆ្នាំ ២០២៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណ:ពេលដែលក្រុមហ៊ុនរបស់ពួកគេ កំពុងប្រតិបត្តិការនៅក្នុងទីផ្សារចំនួន ៦ ក្នុងតំបន់ ។
ដោយឡែក លោក Arak Sutivong ប្រធានក្រុមហ៊ុន SCB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ការវិនិយោគរបស់យើង នៅក្នុង Akulaku គឺស័ក្តិសមជាមួយនឹងគោលដៅក្នុងតំបន់របស់យើង ដើម្បីបម្រើទីផ្សារ ដែលមិនទាន់បានមានការច្នៃប្រឌិត ដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ” ។
គួរឱ្យដឹងផងដែរថា នៅក្នុងខែវិច្ឆិកាកន្លងទៅ ធនាគារនេះ បានប្រកាសទិញយកអាជីវកម្មប្តូរប្រាក់ឌីជីថលរបស់ថៃ Bitkub នៅក្នុងតម្លៃប្រមាណ ៥៣៧ លានដុល្លារ ខណ: SCB ក៏ដំណើរ App ដឹកជញ្ជូនអាហារផ្ទាល់ខ្លួន ដោយរួមបញ្ចូលទាំងផែនការធ្វើដំណើរ និងសេវាកម្មផ្សេងទៀតផងដែរ នៅឆ្នាំនេះ ៕
ប្រភព: Kelo News