រដ្ឋមន្រ្តីការបរទេសវៀតណាម ឆ្លងកូវីដពេល​មក​ចូលរួមកិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្តីអាស៊ាននៅ​កម្ពុជា​

សង្គម​ និង​សេដ្ឋកិច្ច

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានឆ្លងជំងឺកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃពុកទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេស ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសក៏​បាន​ជូនពរដល់​រដ្ឋមន្ត្រីការបរទេសវៀតណាម ដែលបានឆ្លងកូវីដ-១៩ សុំ​ឆាប់​ជា​សះស្បើយ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់​បណ្តាញ​ព័ត៌មាន​នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះថា រដ្ឋមន្ត្រីការបរទេសវៀតណាម​ដែលឆ្លងកូវីដ ត្រូវ​ចូលរួមកិច្ចប្រជុំតាមអនឡាញពីបន្ទប់ស្នាក់នៅ​របស់​គាត់។ ក្រុម​គ្រូពេទ្យ​ក៏ផ្តល់ការ​មើលថែផ្នែកសុខភាព និងវេជ្ជសាស្ត្រយ៉ាង​សមរម្យ៕